* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានាធិបតីប៉ាណាម៉ា បកស្រាយបញ្ហាពាក់ព័ន្ធនឹងការដកហូតសិទ្ធិគ្រប់គ្រងកំពង់ផែចិន (Video inside)

01-05-2026 11:08

(ប៉ាណាម៉ា)៖ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានឱ្យដឹងថាប្រទេសរបស់លោក ព្យាយាមរក្សាទំនាក់ទំនងវិជ្ជមានជាមួយចិន ទោះបីកំពុងកៀបក្នុងជម្លោះរវាងមហាអំណាចអាស៉ីនេះ និងសហរដ្ឋអាមេរិកក៏ដោយ ហើយលោកបានពន្យល់ ជុំវិញបញ្ហាដកហូតសិទ្ធិគ្រប់គ្រងកំពង់ផែមួយរបស់ចិន នៅប៉ាណាម៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។

លោកបាននិយាយក្នុង​សន្និសីទសារព័ត៌មាន ក្រោយទទួលបានសារសំខាន់ពី​រដ្ឋាភិបាល​ចិន ពាក់ព័ន្ធនឹងកុងត្រា​ក្រុមហ៊ុនហុងកុង CK Hutchison នៅប្រទេសប៉ាណាម៉ា ដែលកំពុងប្តឹងប្តល់គ្នាក្នុង​តុលាការ​មជ្ឈត្តការអន្តរជាតិ​ថា រឿងនេះមិន​បាន​បង្កើត​ជា​បញ្ហា​ រវាង​រដ្ឋាភិបាល​ប៉ាណាម៉ា និង​ចិន​ឡើយ។ លោក Mulino ប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើង​កំពុង​ ហើយស្ថិតក្នុងផ្លូវមួយ ដែលត្រូវបានរុំដោយផលវិបាកនៃជម្លោះ​រវាង​មហាអំណាចអាមេរិក​ និង​ចិន»។

CK Hutchison តាមរយៈក្រុមហ៊ុនក្នុងស្រុករបស់ប៉ាណាម៉ា គឺ Panama Ports Company បានបាត់បង់សិទ្ធិគ្រប់គ្រងកំពង់ផែដែលធ្លាប់កាន់កាប់អស់ជិត ៣ទសវត្សរ៍ ក្រោមការសម្រេចរបស់តុលាការកំពូលប៉ាណាម៉ា កាលពីខែមករា ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ដោយសារតែសម្ពាធពីអាមេរិក ជុំវិញការកំណត់ឥទ្ធិពលចិននៅលើផ្លូវទឹកយុទ្ធសាស្ត្រនេះ។ លោក Mulino គូសបញ្ជាក់ថា «យើងមិនបានរឹបអូសទេ យើងដកហូតសិទ្ធិកាន់កាប់កំពង់ផែនោះ ពីព្រោះវាត្រូវបានទុកចោលដោយគ្មានកុងត្រា ខ្ញុំមិនចាប់អារម្មណ៍ធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរជាមួយចិនឡើយ»។

គួរបញ្ជាក់ថា ព្រែកជីក​ប៉ាណាម៉ា​ រ៉ាប់រង​ពាណិជ្ជកម្ម​ផ្លូវ​សមុទ្រ​ពិភពលោក ៥ភាគរយ។ ការ​គ្រប់គ្រងលើ​កំពង់ផែ​ចូល បានក្លាយ​ជា​ចំណុច​ក្តៅ​នៃ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​រវាង​ទីក្រុង​វ៉ាស៉ីនតោន និង​ទីក្រុង​ប៉េកាំង៕