លោក ដូណាល់ ត្រាំ សម្តែងការអបអរសាទរចំពោះនាយករដ្ឋមន្រ្តីថ្មីអ៉ីរ៉ាក់ Ali al-Zaidi (Video inside)
01-05-2026 11:55
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការអបអរសាទរដល់លោក Ali al-Zaidi ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីរ៉ាក់ ហើយថាលោកទន្ទឹងរង់ចាំទំនាក់ទំនងថ្មីមួយប្រកបដោយផលិតភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ សរសេរថា «យើងសូមជូនពរឱ្យលោក (Ali al-Zaidi) ទទួលបានជោគជ័យ ខណៈដែលលោកខិតខំបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលគ្មានអំពើភេរវកម្ម ដែលអាចនាំមកនូវអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រទេសអ៉ីរ៉ាក់»។ លោកបន្ថែមថា «យើងទន្ទឹងរង់ចាំទំនាក់ទំនងថ្មីដ៏រឹងមាំ រស់រវើក និងមានផលិតភាពខ្ពស់រវាងអ៉ីរ៉ាក់ និងអាមេរិក»។
តាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក ត្រាំ ក៏បានអញ្ជើញ លោក Zaidi ឱ្យទៅទស្សនកិច្ចទីក្រុងវ៉ាស៉ីនតោនផងដែរ បន្ទាប់ពីលោកបង្កើតបានរដ្ឋាភិបាល អំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍៕






