អាមេរិក ដាក់ទណ្ឌកម្មលើអតីតប្រធានាធិបតីកុងហ្គោ Joseph Kabila (Video inside)

01-05-2026 16:07

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មលើអតីតប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Joseph Kabila ជុំវិញការគាំទ្រក្រុមឧទ្ទាម M23 របស់ប្រទេសរវ៉ានដា និងសម្រាប់ការបង្កអស្ថិរភាពនយោបាយ នៅភាគខាងកើត ប្រទេសកុងហ្គោ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា M23 និងសាខានយោបាយ-យោធារបស់ខ្លួនគឺក្រុម Congo River Alliance (AFC) បានញុះញង់ឱ្យមានជម្លោះហិង្សា នៅភាគខាងកើតកុងហ្គោ ដែលបណ្តាលឱ្យជនស៉ីវិលស្លាប់រាប់ពាន់នាក់ និងវិបត្តិផ្លាស់ទីលំនៅយ៉ាងសម្បើម។

ក្រសួងបន្ថែមថា លោក Kabila បាន​ផ្តល់​​ហិរញ្ញវត្ថុ​ដល់​ AFC ឱ្យបញ្ជ្រាបឥទ្ធិពល​នយោបាយ​នៅ​ភាគ​ខាងកើត​​កុងហ្គោ ខណៈ​ដែល​លើកទឹកចិត្តឱ្យ​កងទ័ព​​កុងហ្គោ​ ចុះចូលជាមួយ​ជាមួយ​ AFC។ លោក Kabila កំពុង​ព្យាយាមដណ្តើម​ឥទ្ធិពល​រដ្ឋាភិបាល​មកវិញ តាមរយៈការគាំទ្រ​បេក្ខជន​ម្នាក់​ ដែល​ប្រឆាំង​នឹង​មេដឹកនាំកុងហ្គោ​បច្ចុប្បន្ន។

ទណ្ឌកម្មនេះ គឺជាផ្នែកមួយនៃការជំរុញកិច្ចព្រមព្រៀងសន្តិភាព សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលចុះហត្ថលេខាដោយប្រទេសរវ៉ាន់ដា និងកុងហ្គោ នៅទីក្រុងវ៉ាស៉ីនតោន កាលពីខែធ្នូ ឆ្នាំមុន។ អ្នកនាំពាក្យក្រសួងការបរទេស លោក Tommy Pigott បានអំពាវនាវដល់ថ្នាក់ដឹកនាំក្នុងតំបន់ទាំងអស់ ឱ្យបដិសេធអ្នកដែលបានបន្តប្រព្រឹត្តអំពើហិង្សា។

កាលពីខែមុន អាមេរិកក៏បានដាក់ទណ្ឌកម្ម លើកងកម្លាំងការពារជាតិរវ៉ាន់ដា និងមន្ត្រីយោធាជាន់ខ្ពស់គេផងដែរ ជុំវិញតួនាទីរបស់ពួកគេ ក្នុងការប្រយុទ្ធគ្នាដែលកំពុងបន្ត នៅភាគខាងកើតកុងហ្គោ រសួងរតនាគារក៏បានដាក់ទណ្ឌកម្មកាលពីខែមុនលើកងកម្លាំងការពារជាតិរវ៉ាន់ដា និងមន្ត្រីយោធាជាន់ខ្ពស់ជុំវិញតួនាទីរបស់ពួកគេនៅក្នុងការប្រយុទ្ធគ្នាដែលកំពុងបន្តនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕