* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាហ្រ្វិក ក្លាយជាគោលដៅនៃការបង្វែរចរាចរណ៍ដឹកជញ្ជូន ចេញពីច្រកសមុទ្រ Hormuz

01-05-2026 16:37

(អាហ្រ្វិក)៖ ការបិទខ្ទប់ច្រកសមុទ្រ Hormuz ក៏ដូចជាភាពតានតឹងនៅសមុទ្រក្រហម (Red Sea) កំពុងធ្វើឱ្យផ្លូវពាណិជ្ជកម្មផ្លាស់ប្តូរ ដោយទ្វីបអាហ្វ្រិក បានក្លាយមជ្ឈមណ្ឌលសកល ក្នុងការទទួលកប៉ាល់ដឹកកុងតឺន័រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។

ក្នុងរយៈពេល ២ខែចុងក្រោយ ការបិទខ្ទប់ក៏បានជំរុញឱ្យម្ចាស់កប៉ាល់ ស្វែងរកច្រករបៀងដីគោកជំនួសផងដែរ ដើម្បីដឹកជញ្ជូនស្បៀងអាហារ និងទំនិញផលិតកម្មតាមរថយន្តដឹកទំនិញវិញ ព្រោះវាលែងអាចទៅដល់ប្រទេស នៃឈូងសមុទ្រពែរ្ស តាមផ្លូវសមុទ្របានទៀតហើយ។

Kpler ដែលជាក្រុមហ៊ុនតាមដាននាវាចរណ៍ បានឱ្យដឹងថា ការប្តូរផ្លូវដឹកជញ្ជូនតាមសមុទ្រ បានក្លាយជាប្រព័ន្ធ។ កប៉ាល់នានាធ្វើដំណើរជុំវិញទ្វីបអាហ្វ្រិក ដោយរត់កាត់ឆ្នេរសមុទ្រភាគខាងកើត រហូតដល់ច្រក Cape of Good Hope នៅភាគខាងត្បូងនៃប្រទេសអាហ្វ្រិកខាងត្បូង មុនពេលធ្វើដំណើរត្រឡប់ទៅភាគខាងជើងវិញ ឆ្ពោះទៅទ្វីបអឺរ៉ុប និងសមុទ្រមេឌីទែរ៉ាណេ។

តាមអ្នកជំនាញខ្សែចង្វាក់ផ្គត់ផ្គង់នៅ Efeso ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រង នៅទីក្រុងប៉ារីស សព្វថ្ងៃនេះ ៧០ភាគរយនៃចរាចរណ៍ទំនិញ ដែលធ្លាប់ឆ្លងកាត់សមុទ្រក្រហម ក្នុងឆ្នាំ ២០២៣ កំពុងប្តូរផ្លូវមកច្រក Cape of Good Hope។ ពេលវេលាដឹកជញ្ជូន ត្រូវអូសបន្លាយជាមធ្យមពីរសប្តាហ៍ រវាងអាស៉ី និងអឺរ៉ុប ហើយថ្លៃដើមក៏កើនឡើង ដោយសារតែតម្រូវការប្រេងឥន្ធនៈបន្ថែមពី ៣០ភាគរយទៅ ៥០ភាគរយ និងចំនួនកប៉ាល់បន្ថែមពី ១០ទៅ ២០ភាគរយទៀត ដើម្បីធានាបាននូវសេវាកម្មដូចធម្មតា៕