* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិស្វករចិនខិតខំសាងសង់គម្រោងដែលមានគុណភាពខ្ពស់ ដើម្បីបម្រើផលប្រយោជន៍​ប្រជាជន

01-05-2026 17:20

(ប៉េកាំង)៖ វិស្វករគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍវិទ្យាសាស្រ្ត និង​បច្ចេកវិទ្យាវិស្វកម្ម និងការធានាធនធានមនុស្ស សម្រាប់យុទ្ធសាស្ត្រជាតិ។ ប្រធានរដ្ឋចិនលោក Xi Jinping មានការរំពឹងទុកយ៉ាងស្មោស្ម័គ្រ ចំពោះបុគ្គលិកបច្ចេកទេស ដោយជំរុញឱ្យពួកគេរក្សាឧត្តមគតិ ក្នុងការបម្រើប្រទេសជាតិតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកទេស និងបម្រើផលប្រយោជន៍ប្រជាជន តាមរយៈការសម្រេចបាននូវសមិទ្ធផលបច្ចេកទេសស្នូលសំខាន់ៗ និងសាងសង់គម្រោង ដែលមានគុណភាពខ្ពស់ ក្នុងន័យជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី។

នៅលើវាលខ្សាច់ហ្គោប៊ីដ៏ធំល្វឹងល្វើយក្នុងតំបន់នីងដុង ខេត្តនីងសៀ គម្រោងជាគំរូសម្រាប់ការផលិតធ្យូងថ្មរាវដោយប្រយោលទំហំ ៤ លានតោនជារៀងរាល់ឆ្នាំរបស់ក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្ម នីងសៀនៃក្រុមសាជីវកម្មថាមពលជាតិចិន ឈរជង្គ្រឹង ជាមួយនឹងប៉ម ឡដុត និងបណ្តាញបំពង់បង្ហូរប្រេងដែលរាយប៉ាយពាសពេញ។ គម្រោងកែច្នៃធ្យូងថ្មទៅជាប្រេងលំដាប់ពិភពលោកនេះ ដំណើរការប្រកបដោយប្រសិទ្ធភាពទាំងយប់ទាំងថ្ងៃ សមិទ្ធផលទាំងនេះគឺជាភស្តុតាងនៃការងារដ៏ឧស្សាហ៍ព្យា​យាម​របស់ក្រុមវិស្វករឆ្នើមរបស់ប្រទេសចិន។

លោក Zhang Lele អនុប្រធានរោងចក្រកែច្នៃធ្យូងថ្មទៅជាប្រេងបានថ្លែងថា ការសង្កត់ធ្ងន់របស់ប្រធានរដ្ឋចិនលោក Xi Jinping ដែលថា "សង្គមនិយមត្រូវបានបង្កើតឡើងតាមរយៈការខិតខំប្រឹងប្រែង" គឺជាគោលការណ៍ណែនាំសម្រាប់ពួកគេ ក្នុងការបំពេញការងារនៅវាលខ្សាច់ហ្គោប៊ី។

លោក Zhang Lele បានរំលឹកឡើងវិញថា ​ ជាងមួយទសវត្សរ៍មុន ឧស្សាហកម្មគីមីធ្យូងថ្មទ្រង់ទ្រាយធំរបស់ប្រទេសចិន បានប្រឈមមុខនឹងការលំបាកជាច្រើន។ បច្ចេកទេសស្នូល និងឧបករណ៍សំខាន់ៗសម្រាប់ការកែច្នៃធ្យូងថ្មទៅជាប្រេង ត្រូវបានផ្តាច់មុខទាំងស្រុងដោយបរទេស។ នៅពេលដែលចិនចង់នាំចូលពួកវា គូភាគីបានទាមទារតម្លៃថ្លៃហួសហេតុ ឬធ្វើការបិទខ្ទប់តែម្តង។

ក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្មនីងសៀ បានធ្វើការសម្រេចចិត្តភ្លាមៗ ដោយបោះបង់ចោលការនាំចូលបច្ចេកទេស និងប្រកាន់ខ្ជាប់ការប្រើប្រាស់បច្ចេកទេសដែលអភិវឌ្ឍដោយខ្លួនឯងសម្រាប់គម្រោងនេះ។ នៅក្នុងខែកញ្ញា ឆ្នាំ២០១៣ ការតស៊ូដើម្បីយកឈ្នះលើឧបសគ្គបច្ចេកទេសបានចាប់ផ្តើមនៅក្នុងវាលខ្សាច់ហ្គោប៊ី។ វិស្វករ និងបុគ្គលិកបច្ចេកទេសបានធ្វើការទាំងយប់ទាំងថ្ងៃ នៅទីចុងក្រោយបំផុតបានបញ្ចប់គម្រោងក្នុងរយៈពេលត្រឹមតែ ៣៩ ខែប៉ុណ្ណោះ ដែលដើមឡើយបានគ្រោងទុកការសាងសង់រយៈពេលប្រាំឆ្នាំ ។

នៅចុងឆ្នាំ ២០១៦ គម្រោងនេះបានបញ្ចប់ការសាកល្បងកែច្នៃជាលើកដំបូងដោយជោគជ័យ និងក្លាយជាគម្រោងកែច្នៃធ្យូងថ្ម ទៅជាប្រេងដ៏ធំបំផុតលើពិភពលោក។ ប្រការនេះជានិមិត្តសញ្ញាបង្ហាញថា​​ ទីបំផុតប្រទេសចិន បានសម្រេចគម្រោងកែច្នៃធ្យូងថ្ម ទៅជាប្រេងទ្រង់ទ្រាយធំរបស់ខ្លួន ដោយបំបែកភាពផ្តាច់មុខពីបរទេសទាំងស្រុង។

នៅឆ្នាំដដែលនោះ ក្នុងដំណើរចុះត្រួតពិនិត្យការងារនៅទីនេះ ប្រធានរដ្ឋចិនលោក Xi Jinping ​ បានចេញសេចក្តីអំពាវនាវដ៏មហិមាថា "សង្គមនិយមត្រូវបានបង្កើតឡើងតាមរយៈការខិតខំប្រឹងប្រែង" ដែលបានលើកទឹកចិត្តវិស្វករឱ្យឈានទៅមុខឥតឈប់ឈរ។ សព្វថ្ងៃនេះ គម្រោងនេះមិនត្រឹមតែសម្រេចបាន នូវការពុះពារឧបសគ្គផ្នែកបច្ចេកទេសាប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា ប្រភពនៃធនធានមនុស្សផងដែរ ដោយបានបណ្តុះបណ្តាលវិស្វករជិតមួយម៉ឺននាក់។ ដោយមានការតស៊ូ និងជំនាញវិជ្ជាជីវៈ ពួកគេបាននិងកំពុងរួមចំណែដល់កិច្ចការថាមពលចិន នៅក្នុងវាលខ្សាច់ហ្គោប៊ី ដើម្បីបំពេញបំណងប្រាថ្នាដើមរបស់ពួកគេ ក្នុងការបម្រើប្រទេសជាតិតាមរយៈការងារជាក់ស្តែង៕

វិទ្យុមិត្តភាពកម្ពុជាចិន