* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពីវីរភាពកម្មករ ទៅយុគមាសបច្ចេកវិទ្យា៖ ប្រទេសចិនក្នុងផ្លូវទំនើបកម្មសង្គមនិយម

01-05-2026 17:39

(ប៉េកាំង)៖ គិតដល់ត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ គឺជាខួប១៤០ឆ្នាំនៃទិវាពលកម្មអន្តរជាតិ ហើយក៏ជារយៈពេល ៧៦ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិនតែងរៀបចំប្រារព្ធពិធីដ៏មានគុណតម្លៃនេះ ដោយទិវានេះមិនត្រឹមតែជា ឱកាសដ៏មានន័យសម្រាប់រំលឹកពីតម្លៃ និងវីរភាពរបស់កម្មករចិនក្នុងការកសាងប្រទេសចិនថ្មីប៉ុណ្ណោះទេ តែថែមទាំងជាការធ្វើឱ្យប្រសើឡើងនូវសេដ្ឋកិច្ចរបស់ប្រទេសចិន រួមទាំងភាពទំនើបជាលំដាប់នៃសង្គមចិនស្របតាម ត្រីវិស័យដែលបានគូសវាសតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

សម្រាប់សាធារណរដ្ឋប្រជាមានិតចិន ទិវានេះមានន័យលើសពីការអបអរសាទរ ប៉ុន្តែជាការបញ្ជាក់ពីតួនាទីដ៏មហាប្រពៃរបស់កម្មករ នៅក្នុងប្រវត្តិសាស្ត្រចិន ដោយកម្មករបានរួមចំណែកយ៉ាងសកម្មនិងខ្លាំងក្លា ក្នុងការកសាងប្រទេសចិន ពីស្ថានភាពក្រីក្រ ទន់ខ្សោយផ្នែកបច្ចេកវិទ្យា ទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ២របស់ពិភពលោក ហើយនាំបច្ចេកវិទ្យាចិនឱ្យពិភពលោក ស្គាល់ពីយុគសម័យមាសនៃការអភិវឌ្ឍជឿនលឿន។

ចាប់តាំងពីការបង្កើតប្រទេសនៅឆ្នាំ១៩៤៩មក កម្លាំងកម្មករចិនបានក្លាយជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិ ដោយបានចូលរួមយ៉ាងសកម្មក្នុងការស្ថាបនាឧស្សាហកម្មធុនធ្ងន់ កសាងហេដ្ឋារចនាសម្ព័ន្ធ និងបំលែងសេដ្ឋកិច្ចជាតិឱ្យក្លាយជាប្រព័ន្ធឧស្សាហកម្មទំនើប។ វីរភាពនៃកម្មករចិនក្នុងការធ្វើការយ៉ាងខិតខំ និងការលះបង់ផ្ទាល់ខ្លួន បានបង្កើតគោលដៅរួមមួយសម្រាប់សង្គម គឺការកសាងប្រទេសចិនឱ្យកាន់តែរឹងមាំ និងឯករាជ្យភាពលើបច្ចេកវិទ្យា។ គុណតម្លៃសំខាន់មួយដែលបង្ហាញក្នុងកម្មករចិន គឺ «ការខិតខំប្រឹងប្រែង និងវិន័យ» ដែលបានបង្កើតវប្បធម៌ការងារ ដែលមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ កម្មករចិនបានបង្ហាញពីស្មារតី «ការរៀន និងការច្នៃប្រឌិតជាបន្តបន្ទាប់» ដែលជាគ្រឹះសម្រាប់ការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន។ ទិន្នន័យបង្ហាញថា ចិនផលិតមូលធនមនុស្សផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រជាច្រើនលាននាក់ក្នុងមួយឆ្នាំ ដែលជាកម្លាំងសំខាន់ក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗ និងឧស្សាហកម្មឌីជីថល ហើយចិនក៏ជាថ្នាលមជ្ឈមណ្ឌលបណ្តុះបណ្តាលមូលធនមនុស្សដល់ពិភពលោកផងដែរ។

ក្នុងបរិបទនៃការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន កម្មករមិនត្រឹមតែជាកម្លាំងផលិតកម្មទេ ប៉ុន្តែជាអ្នកច្នៃប្រឌិត និងអ្នកដឹកនាំការផ្លាស់ប្តូរ ។ គម្រោងធំៗដូចជាស្ថានីយអាវកាសធានកុង ដែលជាទឡ្ហីករណ៍បង្ហាញយ៉ាងច្បាស់ពី សមត្ថភាពរបស់កម្មករ និងវិស្វករ ដែលអាចបង្កើតបច្ចេកវិទ្យាកម្រិតខ្ពស់ និងប្រកួតប្រជែងលើឆាកអន្តរជាតិ។ ការស្រាវជ្រាវនៅក្នុងអវកាស ប្រទេសចិនមិនត្រឹមតែជាការរីកចម្រើនវិទ្យាសាស្ត្រទេ ប៉ុន្តែអាចនាំប្រទេស ចិនទៅរកការអភិវឌ្ឍបច្ចេកវិទ្យាថ្មីសម្រាប់ថាមពលស្អាត ការពារបរិស្ថាន និងសន្តិសុខថាមពលផងដែរ លើសពីនេះ វាក៏ជាបុព្វបទជួយដល់កសិករចិនបង្កើនជីវភាពកាន់តែប្រពៃ និងនាំកសិករចិនក្លាយជាអ្នកធានាយ៉ាងមុតមាំ ដល់សន្តិសុខស្បៀងរបស់ប្រជាជនចិន ស្របពេលដែលបណ្តាប្រទេសនានាកំពុងស្វះស្វែងរក មាគ៌ាទៅសម្រេចបាន នូវរបៀបវារៈរបស់អង្គការសហប្រជាជាតិលើការអភិវឌ្ឍ ប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ កម្មករចិនក៏បានចូលរួមយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរទិសដៅអភិវឌ្ឍទៅរកសេដ្ឋកិច្ចបៃតងតាំងពីផែនការ៥ឆ្នាំលើកទី១៤។ ការវិនិយោគលើថាមពលព្រះអាទិត្យ ថាមពលខ្យល់ និងបច្ចេកវិទ្យាកាត់បន្ថយកាបូន បានធ្វើឲ្យចិនក្លាយជាអ្នកដឹកនាំ ក្នុងវិស័យថាមពលស្អាត។ កម្លាំងកម្មករ ដែលមានជំនាញខ្ពស់ក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា គឺជាថាមពលចម្បង ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍបៃតងនេះ។

ជាសច្ចភាព ការបណ្តុះបណ្តាលមូលធនមនុស្ស គឺជាគន្លឹះសំខាន់ក្នុងការរក្សាបាននូវល្បឿនអភិវឌ្ឍនេះ។ ប្រទេសចិនបានបង្កើន ការវិនិយោគលើការអប់រំបច្ចេកវិទ្យា និងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីធានាថាកម្មករជំនាន់ថ្មីមានសមត្ថភាពបំពេញតម្រូវការ នៃសេដ្ឋកិច្ចឌីជីថល និងបៃតង។ កម្មករថ្មីៗមិនត្រឹមតែមានជំនាញបច្ចេកទេសទេ ប៉ុន្តែមានការយល់ដឹងអំពីការអភិវឌ្ឍ ប្រកបដោយចីរភាព និងការពារបរិស្ថានផងដែរ។ នៅក្នុងបរិបទអន្តរជាតិ ការរីកចម្រើនរបស់កម្មករចិនបានបង្ហាញថា កម្លាំងមូលធនមនុស្សរបស់ប្រទេសចិន គឺជាគន្លឹះក្នុងការប្រកួតប្រជែងសកល។ ពីការផលិតឧស្សាហកម្មធុនធ្ងន់ ដល់បច្ចេកវិទ្យាឌីជីថល និងអវកាស កម្មករចិនបានបង្ហាញពីសមត្ថភាព ក្នុងការបង្កើតនិងដឹកនាំ «យុគមាសនៃបច្ចេកវិទ្យា» ដែលពិភពលោកកំពុងទទួលស្គាល់ថាជាសតវត្សរ៍ចិន។

ជារួម ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាការរំលឹកថា កម្មករជាមូលដ្ឋាននៃការរីកចម្រើនទាំងអស់ ហើយសម្រាប់ប្រទេសចិន គុណតម្លៃរបស់កម្មករបានជំរុញឲ្យប្រទេសអាចសម្រេចគោលដៅធំៗក្នុងការកសាងជាតិ និង ការធ្វើទំនើបកម្មសង្គមនិយម តាមបែបផែន​ចិន​។ នេះជាភស្តុតាងថា កម្លាំងកម្មករចិនមិនត្រឹមតែជា អ្នកសាងសំណង់គ្រឹះអតីតកាលដ៏រឹងមាំទេ ប៉ុន្តែជាអ្នកបង្កើតអនាគតដ៏មហិមាជូនដល់ប្រទេសចិន និងនាំបណ្តាប្រទេស នានាប្រកៀកស្មារជាមួយប្រទេសចិនក្នុងការកសាង សហគមន៍វាសនារួមនៃមនុស្សជាតិថែមទៀតផង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន