* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៊ីប្រើដ្រូនជាង ៤០០គ្រឿង វាយប្រហារលើអ៊ុយក្រែននៅពេលថ្ងៃ ខណៈអ៊ុយក្រែនវាយបកលើកំពង់ផែរុស្ស៊ីជាលើកទី៤ (Video inside)

01-05-2026 21:37

(អូដេសា)៖ កងកម្លាំងរុស្ស៊ីបានបង្ហោះយន្តហោះដ្រូនជាង ៤០០គ្រឿង ដើម្បីវាយប្រហារលើប្រទេសអ៊ុយក្រែននៅពេលថ្ងៃត្រង់នាថ្ងៃសុក្រនេះ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់រងរបួសនៅក្នុងទីក្រុងទែណូពិល (Ternopil) ភាគខាងលិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីបានប្រើប្រាស់ដ្រូនចំនួន ៤០៩គ្រឿង ក្នុងចន្លោះម៉ោង ៨ព្រឹក ដល់ម៉ោង ៣:៣០នាទីរសៀល ក្នុងនោះ ៣៨៨គ្រឿងត្រូវបានបាញ់ទម្លាក់ ឬធ្វើឱ្យបាត់បង់សមត្ថភាពនៅទូទាំងប្រទេស។ ការវាយប្រហារនេះបានបង្កឱ្យមានការដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដូចជាសាលារៀន ផ្ទះសម្បែង និងមជ្ឈមណ្ឌលលក់ទំនិញផងដែរ។ គួរបញ្ជាក់ថា នេះគឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់រុស្ស៊ី ដែលកាលពីមុនតែងតែវាយប្រហារនៅពេលយប់ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បែរជាបង្កើនការវាយប្រហារនៅពេលថ្ងៃយ៉ាងខ្លាំងក្លាវិញ។

ជាការឆ្លើយតប ដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារលើកំពង់ផែទូអាបសេ (Tuapse) ជាប់សមុទ្រខ្មៅរបស់រុស្ស៊ី ជាលើកទី៤ ក្នុងរយៈពេល ១៦ថ្ងៃចុងក្រោយនេះ។ ការវាយប្រហារផ្ទួនៗនេះ កំពុងបង្កឱ្យមានមហន្តរាយបរិស្ថានយ៉ាងធ្ងន់ធ្ងរ ដោយសារមានផ្សែងពុលខ្មៅងងឹត និងមានការធ្លាយប្រេងចូលទៅក្នុងសមុទ្រយ៉ាងសន្ធឹកសន្ធាប់ ដែលអាជ្ញាធររុស្ស៊ីកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការគ្រប់គ្រងស្ថានការណ៍៕​