* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

លោក ដូណាល់ ត្រាំ មិនពេញចិត្តឡើយចំពោះសំណើថ្មីរបស់អ៉ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាម (Video inside)

02-05-2026 10:20

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថារូបលោកមិនពេញចិត្តនោះទេចំពោះ សំណើថ្មីចុងក្រោយបំផុតរបស់អ៉ីរ៉ង់សម្រាប់កិច្ចចរចាបិទញ្ចប់សង្រ្គាម ខណៈរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ទទូចថាតេហេរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីការទូត ប្រសិនបើសហរដ្ឋអាមេរិកផ្លាស់ប្ដូរវិធីសាស្ត្រររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក ត្រាំ បានគូសបញ្ជាក់ពីភាពជាប់គាំងក្នុងកិច្ចចរចាបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់នៅតែមាននៅឡើយ បើទោះជាលោកកំពុងស្វែងរកផ្លូវ បិទបញ្ចប់សង្រ្គាមមួយដែលកំពុងធ្វើឱ្យប្រជាប្រិយភាពនៅក្នុងស្រុករបស់លោកធ្លាក់ចុះក៏ដោយ។ ព្រមពេលជាមួយគ្នា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយសម្ព័ន្ធមិត្ត​ NATO ក៏កាន់តែមានភាពតានតឹងផងដែរជុំវិញសង្រ្គាមអ៉ីរ៉ង់ ដោយកាលពីថ្ងៃសុក្រ មន្ទីរបញ្ចកោណបានប្រកាសថាខ្លួននឹងដក កងទ័ពអាមេរិក ៥០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់។

លោក ត្រាំ បានគំរាមកាត់បន្ថយចំនួនកងទ័ពអាមេរិកឈរជើងនៅអាល្លឺម៉ង់ ក្រោយប៉ះសម្ដីគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែល កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថាអ៉ីរ៉ង់បានធ្វើឱ្យសហរដ្ឋអាមេរិកបាក់មុខ ហើយថារដ្ឋបាលលោក ត្រាំ មិនមានយុទ្ធសាស្ត្រដកខ្លួនពី សង្រ្គាមអ៉ីរ៉ង់នោះទេ។ ក្រៅពីអាល្លឺម៉ង់ លោក ត្រាំ ក៏បានបង្ហើបដែរថានឹងពិចារណាលើការកាត់បន្ថយចំនួនកងទ័ពអាមេរិកក្នុងប្រទេសអ៉ីតាលី និងអេស្ប៉ាញ។

គួរបញ្ជាក់ថា ទោះជាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានផ្អាកសង្រ្គាមចាប់តាំងពីមានបទឈប់បាញ់មួយកាលពីថ្ងៃទី៨ ខែមេសាមកក៏ដោយ ក៏ប្រទេសទាំង២ នៅតែមានភាពតានតឹងនឹងគ្នាលើបញ្ហាជាច្រើន ក្នុងនោះរួមមានមហិច្ឆតានុយក្លេអ៊ែររបស់អ៉ីរ៉ង់ វិបត្តិច្រកសមុទ្រ ⁠Hormuz ហើយភាគីទាំងសងខាង មិនទាន់ឯកភាពគ្នាលើការបើកកិច្ចចរចាជុំទី២ នៅឡើយទេ ក្រោយកិច្ចចរចាជុំទី១បានធ្វើឡើងក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីខែមេសា។

ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ IRNA កាលពីថ្ងៃសុក្របានរាយការណ៍ថាអ៉ីរ៉ង់បានបញ្ជូនសំណើថ្មីចុងក្រោយបំផុតទៅឱ្យសហរដ្ឋអាមេរិកតាមរយៈប៉ាគីស្ថាន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ តែមិនបានបញ្ជាក់លម្អិតពីខ្លឹមសារនៅក្នុងសំណើថ្មីនេះនោះទេ៕