មូលនិធិអភិវឌ្ឍន៍ជំនាញ ជួយ​គាំទ្រដល់ SME ជាពិសេស លើការបណ្តុះបណ្តាលជំនាញ ចាប់ពីកម្រិតកម្មករ បុគ្គលិក រហូតដល់ម្ចាស់គ្រប់គ្រងអាជីវកម្ម (Video inside)

02-05-2026 10:45

(ភ្នំពេញ)៖ លោក គី សុខគីម នាយកប្រតិបត្ដិមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានលើកឡើងថា មូលនិធិអភិវឌ្ឍន៍ជំនាញ គឺជួយ​គាំទ្រដល់ SME ជាពិសេស ដោយជួយបណ្តុះបណ្តាលជំនាញ ចាប់ពីកម្រិតកម្មករ បុគ្គលិក រហូតដល់ម្ចាស់គ្រប់គ្រងអាជីវកម្ម។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គី សុខគីម អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការពង្រឹងផលិតភាព កម្លាំងពលកម្មជំនាញនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក គី សុខគីម បានបញ្ជាក់យ៉ាងដូច្នេះថា «មូលនិធិអភិវឌ្ឍន៍ជំនាញ គាំទ្រជួយដល់ SME លើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញ សម្រាប់បុគ្គលិក ចាប់ពីកម្រិតកម្មករ រហូតដល់ម្ចាស់គ្រប់គ្រងអាជីវកម្ម»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក គី សុខគីម៖