អេមីរ៉ាត់អារ៉ាប់រួម ថាចរាចរណ៍ផ្លូវអាកាសរបស់ប្រទេស ដំណេីរការជាធម្មតាឡេីងវិញ (Video inside)

02-05-2026 19:29

(ឌូបៃ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ ថាអាជ្ញាធរអាកាសចរណ៍នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) អះអាងថាចរាចរណ៍ផ្លូវអាកាសនៅក្នុងប្រទេស បានវិលមករកភាពប្រក្រតីវិញហើយ បន្ទាប់ពីវិធានការប្រុងប្រយ័ត្នដែលអនុវត្តកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលផ្ទុះសង្គ្រាមអ៉ីរ៉ង់ ត្រូវបានដកចេញ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦។

អាជ្ញាធរអាកាសចរណ៍ស៉ីវិល បានបន្ថែមថា សេចក្តីសម្រេចនេះធ្វើឡេីងតាមការវាយតម្លៃយ៉ាងទូលំទូលាយនៃលក្ខខណ្ឌប្រតិបត្តិការ និងសុវត្ថិភាពដែលសម្របសម្រួល ជាមួយអង្គភាពពាក់ព័ន្ធ។

គួរបញ្ជាក់ថា ដែនអាកាសរបស់បណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ រួមទាំង UEA បានរងការរំខានដោយសារតែការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីរ៉ង់ ដេីម្បីសងសឹកនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦៕