អាល្លឺម៉ង់ ជំរុញឱ្យអឺរ៉ុបពង្រឹងការការពារខ្លួនឯង ក្រោយអាមេរិកប្រកាសដកកងទ័ព (Video inside)
02-05-2026 21:15
(បែរឡាំង)៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយនាថ្ងៃ សៅរ៍ ទី២ ខែឧសភា ថាការដកកងទ័ពអាមេរិក ៥ ០០០នាក់ចេញពីអាល្លឺម៉ង់គឺអាចទៅរួច ប៉ុន្តែវាគួរតែអាចជាការជំរុញទឹកចិត្តឱ្យអឺរ៉ុប ពង្រឹងប្រៀបការពារជាតិខ្លួនឯងទៅវិញទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Pistorius បានឱ្យដឹងថា ការដកចេញមួយផ្នែកនឹងប៉ះពាល់ដល់វត្តមានអាមេរិកបច្ចុប្បន្ន ដែលមានទាហានជិត ៤០ ០០០នាក់ឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់។
«យើង អឺរ៉ុបត្រូវតែទទួលខុសត្រូវថែមទៀត ចំពោះសន្តិសុខផ្ទាល់ខ្លួន ដោយបន្ថែមថា អាល្លឺម៉ង់កំពុងដើរលើផ្លូវត្រូវដោយពង្រីកកងកម្លាំងប្រដាប់អាវុធ បង្កើនល្បឿនលទ្ធកម្មយោធា និងការកសាងហេដ្ឋារចនាសម្ព័ន្ធ»។ នេះជាការបញ្ជាក់ពីលោក Pistorius។
គួរបញ្ជាក់ថា ប្រធានាធិបតី ដូ ណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់បន្ថយវត្តមានយោធានៅអាល្លឺម៉ង់ តាំងពីអាណត្តិដំបូងរបស់លោកមកម្ល៉េះ និងទទូចម្តងហើយម្តងទៀតឱ្យអឺរ៉ុបទទួលខុសត្រូវចំពោះវិស័យការពារជាតិរបស់ខ្លួន។
តាមមន្ទីរបញ្ចកោណ ការដកកងទ័ពអាមេរិកចេញពីអាល្លឺម៉ង់ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៦ ទៅ ១២ខែបន្ទាប់។ មិនមានការបញ្ជាក់ទេថានឹងដកចេញពីមូលដ្ឋានណាមួយ ឬថាតើកងទ័ពនឹងត្រឡប់ទៅសហរដ្ឋអាមេរិក ឬត្រូវបានដាក់ពង្រាយឡើងវិញនៅក្នុងទ្វីបអឺរ៉ុប ឬនៅកន្លែងផ្សេងទៀត៕





