* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មេដឹកនាំតៃវ៉ាន់ ទៅដល់ប្រទេសអេស្វាទីនី ក្រោយបន្ទោសចិនសម្រាប់ការលើកពេលទស្សនកិច្ច កាលពីខែមុន (Video inside)

03-05-2026 09:35

(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានទៅដល់ប្រទេសអេស្វាទីនីនៃទ្វីបអាហ្រ្វិក កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ពោលគឺ២សប្តាហ៍ បន្ទាប់ពីលោកត្រូវបានបង្ខំឱ្យលើកពេលទស្សនកិច្ចទៅកាន់ប្រទេសនេះ ក្រោយប្រទេសអាហ្រ្វិកដទៃទៀត បានរារាំងមិនឱ្យលោកធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ ដែលរដ្ឋាភិបាលទីក្រុងតៃប៉ិបានបន្ទោសថា គឺមកពីការដាក់សម្ពាធរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អេស្វាទីនីដែលនៅភាគខាងត្បូងទ្វីបអាហ្រ្វិក ស្ថិតក្នុងចំណោមប្រទេសតូចៗនៅសល់តែ១២ប៉ុណ្ណោះ ភាគច្រើននៅតំបន់អាមេរិកឡាទីន Caribbean និងប៉ាស៉ីហ្វិក ដែលនៅមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ ការរក្សាទំនាក់ទំនងជាមួយប្រទេសទាំងនេះ គឺជាអាទិភាពចម្បងមួយសម្រាប់រដ្ឋាភិបាលតៃវ៉ាន់ ជាដែនកោះដែលត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។

កាលពីខែមេសា លោក Lai បានបង្ខំចិត្តលើកពេលទស្សនកិច្ច ដើម្បីទៅចូលរួមខួបទី៤០ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រអេស្វាទីនី ព្រះអង្គ Mswati III ដោយទីក្រុងតៃប៉ិបានអះអាងថា ប្រទេសដែនកោះអាហ្រ្វិកនៅមហាសមុទ្រឥណ្ឌា រួមមាន Seychelles, Mauritius និង Madagascar បានសម្រេចចិត្តឯកតោភាគីលុបចោលវិញ នូវការផ្តល់សិទ្ធិធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ សម្រាប់យន្តហោះរបស់លោក Lai ដោយសារតែមានការដាក់សម្ពាធពីចិន។

វាគឺជាលើកដំបូងបំផុត ដែលមេដឹកនាំតៃវ៉ាន់ បានលុបចោលទស្សនកិច្ចនៅបរទេស ដោយសារតែការរារាំងមិនឱ្យប្រើដែនអាកាស។ វាហាក់ដូចជាយុទ្ធសាស្រ្តថ្មីរបស់ចិន ដើម្បីទប់ស្កាត់ការធ្វើប្រាស្រ័យទាក់ទងរបស់កោះតៃវ៉ាន់ ជាមួយអន្តរជាតិ។ នៅលើគណនីបណ្តាញសង្គម លោក Lai បានឱ្យដឹងថា រូបលោកបានធ្វើដំណើរដល់អេស្វាទីនីកាលពីថ្ងៃសៅរ៍។ ទស្សនកិច្ចនេះ មិនត្រូវបានរដ្ឋាភិបាលនៃភាគីទាំងពីរ ប្រកាសឱ្យដឹងមុននោះទេ។ លោក Lai បានលើកឡើងថា «តៃវ៉ាន់នឹងគ្មានថ្ងៃចុះញ៉មសម្ពាធពីខាងក្រៅឡើយ។ ការប្តេជ្ញានិងការតាំងចិត្តរបស់យើង គឺឈរលើការយល់ដឹងច្បាស់ថា តៃវ៉ាន់នឹងបន្តធ្វើប្រាស្រ័យទាក់ទងជាមួយពិភពលោក ទោះប្រឈមឧបសគ្គបែបណាក៏ដោយ»។

យ៉ាងណាមិញ ពុំមានការបញ្ជាក់ថា លោក Lai បានទៅដល់ទីនោះដោយរបៀបណាទេ ប៉ុន្តែក្នុងរូបភាពដែលលោកបានបង្ហោះ គឺមេដឹកនាំតៃវ៉ាន់រូបនេះ ហាក់បានចុះពីលើយន្តហោះ មើលទៅគឺជាយន្តហោះរបស់រដ្ឋាភិបាលអេស្វាទីនីផ្ទាល់ ដែលក្នុងសប្តាហ៍នេះ បាននាំឧបនាយករដ្ឋមន្រ្តីអេស្វាទីនី លោកស្រី Thulisile Dladla មកកាន់ទីក្រុងតៃប៉ិ៕