* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ថាការវាយប្រហារឡើងវិញលើអ៉ីរ៉ង់អាចទៅរួច ខណៈទី​ក្រុងតេហេរ៉ង់ ថាត្រៀមខ្លួនជាស្រេចសម្រាប់ការចរចានិងសង្រ្គាម (Video inside)

03-05-2026 11:46

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងពិនិត្យមើលឆាប់ៗនេះ ចំពោះសំណើសន្តិភាពចុងក្រោយបង្អស់របស់អ៉ីរ៉ង់ ប៉ុន្តែទំនងជានឹងមិនទទួលយកវាឡើយ ហើយលោកបានបន្ថែមទៀតថា ការវាយប្រហារឡើងវិញលើអ៉ីរ៉ង់ គឺជាលទ្ធភាពមួយអាចទៅរួច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ខ្ញុំនឹងពិនិត្យមើលសំណើដែលអ៉ីរ៉ង់ ទើបតែបានផ្ញើមកយើងក្នុងពេលឆាប់ៗ ប៉ុន្តែមិនអាចស្រមៃថា វានឹងអាចទទួលយកបាននោះឡើយ ដ្បិតពួកគេមិនទាន់ទទួលរងផលវិបាកធ្ងន់គ្រប់គ្រាន់ទេ សម្រាប់អ្វីដែលពួកគេបានធ្វើចំពោះមនុស្សជាតិ និងពិភពលោក ក្នុងរយៈពេល៤៧ឆ្នាំកន្លងមកនេះ»។ ក្នុងថ្ងៃសៅរ៍ដដែល មុនពេលឡើងយន្តហោះទៅកាន់ទីក្រុង Miami លោក ត្រាំ ត្រូវបានសាកសួរថា តើលោកអាចនឹង​បន្តការវាយប្រហារលើអ៉ីរ៉ង់ឡើងវិញដែរឬយ៉ាងណា ហើយលោកប្រធានាធិបតីអាមេរិក បានឆ្លើយតបថា វាជាលទ្ធភាពមួយដែលអាចទៅរួច ប្រសិនបើអ៉ីរ៉ង់ប្រព្រឹត្តខ្លួនមិនបានល្អ ឬធ្វើសកម្មភាពអ្វីដែលមិនត្រឹមត្រូវ។

ដោយឡែក កាលពីថ្ងៃសៅរ៍ មន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់អ៉ីរ៉ង់ គឺលោក Mohammad Jafar Asadi បាននិយាយថា ការផ្ទុះការប្រយុទ្ធគ្នាឡើងវិញរវាងអ៉ីរ៉ង់​និងអាមេរិក គឺទំនងអាចទៅរួច ដ្បិតភស្តុតាងកន្លងមក បានបង្ហាញឱ្យឃើញរួចហើយថា សហរដ្ឋអាមេរិកមិនគោរពពាក្យសន្យា ឬការព្រមព្រៀងគ្នាណាមួយឡើយ។ ទន្ទឹមគ្នា អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi ក៏បាននិយាយដែរថា នាពេលនេះអ្វីៗគឺអាស្រ័យលើសហរដ្ឋអាមេរិក ដើម្បីជ្រើសរើសរវាង​ផ្លូវដោះស្រាយជម្លោះតាមការទូត ឬមួយក៏ផ្លូវនៃការបន្តប្រឈមមុខដាក់គ្នាសាជាថ្មី ហើយលោកបានសង្កត់ធ្ងន់ថា អ៉ីរ៉ង់បានត្រៀមលក្ខណៈជាស្រេច សម្រាប់ជម្រើសទាំងពីរ។

គួរបញ្ជាក់ថា សង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ហើយបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកអស់រយៈពេលប្រហែល​៥សប្តាហ៍ នាពេលនេះការវាយប្រហារដាក់គ្នាទៅវិញទៅមក ត្រូវបានផ្អាកក្រោមបទឈប់បាញ់ ប៉ុន្តែភាពតានតឹងនៅតែបន្ត៕