* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិនច្រានចោលការដាក់ទណ្ឌកម្មរបស់អាមេរិក លើក្រុមហ៊ុនចម្រាញ់ប្រេងរបស់ខ្លួន ជុំវិញការពាក់ព័ន្ធជាមួយប្រេងអ៉ីរ៉ង់ (Video inside)

03-05-2026 13:31

(ប៉េកាំង)៖ កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ប្រទេសចិននឹងមិនទទួលយកដាច់ខាត ចំពោះការដាក់ទណ្ឌកម្ម​ពីសំណាក់សហរដ្ឋអាមេរិក ប្រឆាំងមកលើក្រុមហ៊ុនចំនួន៥ ដែលត្រូវបានកំណត់គោលដៅដោយសារការទិញប្រេងពីអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ចិនគឺជាអតិថិជនដ៏សំខាន់មួយនៃប្រេងរបស់ប្រទេសអ៉ីរ៉ង់ ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមរាំងខ្ទប់លំហូរប្រាក់ចំណូលរបស់ទីក្រុងតេហេរ៉ង់។ សេចក្តីបង្គាប់ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចិន ពាក់ព័ន្ធទៅនឹងទណ្ឌកម្មរបស់អាមេរិកដែលត្រូវបានប្រកាសជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំមុន បានកំណត់ថា ចំណាត់ការទាំងនោះ មិនគួរត្រូវបានទទួលស្គាល់ អនុវត្តន៍ ឬគោរពតាមដាច់ខាត។

ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ទណ្ឌកម្មរបស់អាមេរិក ធ្វើការរឹតត្បិតដោយមិនត្រឹមត្រូវ ចំពោះសហគ្រាសចិន ដោយហាមមិនឱ្យធ្វើសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មជាធម្មតា ជាមួយប្រទេសទី៣ ហើយបំពានច្បាប់អន្តរជាតិក៏ដូចជាបទដ្ឋានទូទៅស្តីពីទំនាក់ទំនងអន្តរជាតិ ដូច្នេះហើយ រដ្ឋាភិបាលចិនតែងតែប្រឆាំង​ជានិច្ចចំពោះការដាក់ទណ្ឌកម្មបែបឯកតោភាគី ដែលខ្វះការអនុញ្ញាតពី UN និងមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ។

សេចក្តីបង្គាប់ខាងលើ គឺអនុវត្តទៅលើក្រុមហ៊ុនចម្រាញ់ប្រេង៣ នៅក្នុងខេត្ត Shandong រួមមាន Shandong Jincheng Petrochemical Group, Shandong Shouguang Luqing Petrochemical និង Shandong Shengxing Chemical ហើយ២ក្រុមហ៊ុននៅកន្លែងផ្សេងទៀតក្នុងប្រទេសចិន រួមមាន Hengli Petrochemical (Dalian) Refinery និង Hebei Xinhai Chemical Group។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោន ទើបតែបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន១ទៀត ដែលខ្លួនចោទថា បាននាំចូលប្រេងឆៅរាប់សិបលានបារ៉ែលពីអ៉ីរ៉ង់ ហើយបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារ សម្រាប់ទីក្រុងតេហេរ៉ង់។ ក្រុមហ៊ុននោះ គឺ Qingdao Haiye Oil Terminal ប៉ុន្តែមិនមានឈ្មោះ នៅក្នុងសេចក្តីបង្គាប់ខាងលើរបស់ក្រសួងពាណិជ្ជកម្មចិនទេ។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មប៉ុន្មានចុងក្រោយ គឺស្របពេលដែលទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងជាប់គាំងក្នុងកិច្ចចរចាស្វែងរកសន្តិភាព ដែលមិនទាន់មានពន្លឺនៃដំណោះស្រាយជាអចិន្រ្តៃយ៍នៅឡើយទេ សម្រាប់ជម្លោះដែលបានផ្ទុះឡើង នៅពេលអាមេរិករួមដៃជាមួយអ៉ីស្រាអែល ធ្វើសង្រ្គាមផ្លូវអាកាសប្រឆាំងប្រទេសអ៉ីរ៉ង់ កាលពីចុងខែកុម្ភៈ។ ក្នុងខែឧសភានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវធ្វើទស្សនកិច្ចមកកាន់ប្រទេសចិន ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី ស៉ី ជីនពីង៕