* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ដូណាល់ ត្រាំ៖ ចំនួនកងទ័ពអាមេរិកដែលត្រូវកាត់បន្ថយនៅអាល្លឺម៉ង់ នឹងលើសឆ្ងាយពី៥០០០នាក់ (Video inside)

03-05-2026 15:30

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាន់តែខ្លាំងថែមទៀត ស្តីពីការសម្រេចចិត្ត​របស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការដកកងទ័ពអាមេរិក៥០០០នាក់ចេញពីអាល្លឺម៉ង់ ស្របពេលដែលភាពប្រេះឆាកាន់តែរីកធំ ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប ជុំវិញបញ្ហាសង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាស ពីគម្រោងកាត់បន្ថយកងទ័ពក្នុងចំនួន៥០០០នាក់នៅអាល្លឺម៉ង់ ប៉ុន្តែមកដល់ថ្ងៃសៅរ៍ លោក ត្រាំ បានប្រាប់​ក្រុមអ្នកសារព័ត៌មានថា ចំនួនកងទ័ពដែលត្រូវដក គឺនឹងច្រើនជាងនោះឆ្ងាយ។ ការសម្រេចចិត្តបែបនេះ គឺបន្ទាប់មានជម្លោះរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលកាលពីថ្ងៃចន្ទដើមសប្តាហ៍ បាននិយាយថា អ៉ីរ៉ង់កំពុងធ្វើឱ្យទីក្រុងវ៉ាស៉ីនតោន រងភាពអាម៉ាស់នៅតុចរចា។

គួរបញ្ជាក់ថា បើតាមការលើកឡើងកាលពីថ្ងៃសុក្ររបស់អ្នកនាំពាក្យមន្ទីរបញ្ចោណ ដំណើរការដកកងទ័ពត្រូវបានរំពឹងថា នឹងចប់សព្វគ្រប់រួចរាល់ នៅចន្លោះរយៈពេល ៦ខែ ទៅ១២ខែខាងមុខ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ អាមេរិកមានកងទ័ពចំនួន ៣៦ ៤៣៦នាក់ ឈរជើងនៅអាល្លឺម៉ង់៕