* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

IAEA បញ្ជាក់ថាមានការវាយប្រហារដោយដ្រូនលើមន្ទីរពិសោធន៍ត្រួតពិនិត្យវិទ្យុសកម្ម នៅក្បែររោងចក្រនុយក្លេអ៊ែរ Zaporizhzhia (Video inside)

03-05-2026 22:11

(វីយែន)៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នាថ្ងៃអាទិត្យនេះ​​​ បានទទួលដំណឹងពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ីថា មានយន្តហោះដ្រូនមួយគ្រឿង បានវាយប្រហារលើមន្ទីរពិសោធន៍ត្រួតពិនិត្យវិទ្យុសកម្មពីខាងក្រៅរបស់រោងចក្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមរបាយការណ៍របស់ IAEA មិនមានមនុស្សរងរបួសនៅក្នុងហេតុការណ៍នេះទេ ហើយបច្ចុប្បន្នគេក៏មិនទាន់ដឹងច្បាស់ថា តើការវាយប្រហារនេះបានបង្កការខូចខាតដល់កម្រិតណាដល់មន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិតនៅក្រៅបរិវេណរោងចក្រថាមពលនុយក្លេអ៊ែរនោះឡើយ។ អគ្គនាយក IAEA លោក រ៉ាហ្វាអែល ហ្គ្រូស៊ី (Rafael Grossi) បានបញ្ជាក់ថា ក្រុមការងារ IAEA ប្រចាំនៅទីនោះ បានស្នើសុំចូលទៅពិនិត្យទីតាំងមន្ទីរពិសោធន៍ផ្ទាល់ ដើម្បីវាយតម្លៃស្ថានភាព។

ជាមួយគ្នានេះ លោក ហ្គ្រូស៊ី ក៏បានរំលឹកជាថ្មីនូវការព្រមានថា រាល់ការវាយប្រហារណាមួយដែលកើតឡើងនៅក្បែរទីតាំងនុយក្លេអ៊ែរ គឺសុទ្ធសឹងតែអាចបង្កជាហានិភ័យដ៏ធ្ងន់ធ្ងរដល់សុវត្ថិភាពនុយក្លេអ៊ែរ។ គួរបញ្ជាក់ថា រោងចក្រ Zaporizhzhia គឺជាមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅក្នុងតំបន់អឺរ៉ុប ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតត្រារបស់កងកម្លាំងរុស្ស៊ី ចំពេលមានសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន៕​