មនុស្ស ៤នាក់រងរបួសក្នុងករណីបាញ់ប្រហារមួយនៅទីក្រុងឡុងដ៍ (Video inside)

03-05-2026 22:42

(ឡុងដ៍)៖ មនុស្សចំនួន ៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីបានរងរបួសដោយសារគ្រាប់កាំភ្លើង ក្នុងហេតុការណ៍បាញ់ប្រហារមួយដែលបានកើតឡើងនៅភាគខាងត្បូងទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News។

បច្ចុប្បន្ន កងកម្លាំងនគរបាលកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីបញ្ជាក់ថាតើករណីបាញ់ប្រហារនេះ មានជាប់ពាក់ព័ន្ធនឹងករណីចាក់សម្លាប់ (Stabbing) មួយផ្សេងទៀត ដែលបានកើតឡើងនៅក្នុងថ្ងៃតែមួយនោះដែរឬយ៉ាងណា។ ទោះជាយ៉ាងណា មកទល់ពេលនេះ ខាងប៉ូលិសទីក្រុងឡុងដ៍នៅមិនទាន់មានការឆ្លើយតបជាផ្លូវការ ចំពោះសំណើរសុំព័ត៌មានលម្អិតជុំវិញហេតុការណ៍នេះនៅឡើយទេ៕​