* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីខួប៨០ នៃការបើកសវនាការជំនុំជម្រះក្រុងតូក្យូ

04-05-2026 17:29

(ប៉េកាំង)៖ ថ្ងៃទី ៣ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីខួប ៨០ ឆ្នាំនៃការបើកសវនាការជំនុំជម្រះក្រុងតូក្យូ ដោយថ្លែងថា នាថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៦ តុលាការយោធាអន្តរជាតិ សម្រាប់ចុងបូព៌ាបានបើកសវនាការជាផ្លូវការ។ តុកាលារបានប្រមូលផ្តុំកម្លាំងតុលាការនៃប្រទេសចំនួន ១១ និងផ្អែកលើភស្តុតាងដ៏ជាក់លាក់ និងច្បាប់ដ៏ម៉ត់ចត់ដោយកាត់ក្តីថា យោធានិយមជប៉ុនបានធ្វើសង្គ្រាមឈ្លានពាន ដែលល្មើសយ៉ាងធ្ងន់ធ្ងរនឹងច្បាប់អន្តរជាតិ បានផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកទោសសង្គ្រាមថ្នាក់អា និងបរិហារពាក្យសម្តីខុសឆ្គងក្នុងប្រវត្តិសាស្ត។ ការជំនុំជម្រះក្រុងតូក្យូជាការអនុវត្តនូវ «សេចក្តីប្រកាសក្រុងគែរ» និង «សេចក្តីប្រកាសផតស្តាម» វាបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រទេសឈ្នះ និងជនរងគ្រោះទាំងឡាយ អនុវត្តកម្មវត្ថុនិងគោលការណ៍នៃ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ដែលបានគាំពារសមិទ្ធផលនៃភាពជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ។

អ្នកនាំពាក្យរូបនេះបន្តទៀតថា ការទទួលយកសាលក្រមនៃការជំនុំជម្រះ ជាបុរេលក្ខខណ្ឌសម្រាប់ជប៉ុនវិលត្រឡប់មក សហគមន៍អន្តរជាតិវិញ ក្រោយពីសង្គ្រាម។គិតមកទល់សព្វថ្ងៃនេះ កេរដំណែលអាក្រក់ដែលសេសសល់ពីយោធានិយមជប៉ុន នៅមិនទាន់ត្រូវបានលុបចោលទាំងស្រុងនៅឡើយទេ កម្លាំងស្តាំនិយមបដិសេធ និងបំភ្លៃយ៉ាងគឃ្លើននូវប្រវត្តិសាស្រ្ត បំភ្លៃការឈ្លានពាន និងកែសៀវភៅបង្រឿន លើសពីនេះ អ្នកនយោបាយបានទៅគោរពបូជាទីសក្ការៈបូជាយ៉ាងស៊ូគូនី ដោយចំហថែមទៀត។

ទីបញ្ចប់ ការជំនុំជម្រះក្រុងតូក្យូបានបង្ហាញពីសតិសម្បជញ្ញៈ របស់មនុស្សជាតិ និងភាពត្រឹមត្រូវជាប្រវត្តិសាស្រ្ត។ សេចក្តីសន្និដ្ឋានប្រវត្តិសាស្ត្រ ប្រសិទ្ធភាពផ្លូវច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទីពីរ គឺមិនអនុញ្ញាធ្វើឱ្យរង្គោះរង្គើនោះទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន