* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ជប៉ុនទទួលបានប្រេងរុស្ស៉ីជាលើកដំបូង ចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ (Video inside)

05-05-2026 13:40

(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសជប៉ុន បានរាយការណ៍ថា ជប៉ុនទើបទទួលបានប្រេងរុស្ស៉ីជាលើកដំបូង ចាប់តាំងពីលំហូរផ្គត់ផ្គង់ប្រេងរបស់ពិភពលោក ត្រូវបានរឹតត្បិតដោយសារតែការបិទខ្ទប់ច្រកសមុទ្រ Hormuz នៅពេលសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦។

កប៉ាល់ដឹកប្រេងឆៅរបស់រុស្ស៉ី បានមកដល់ទីក្រុង Imabari ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃចន្ទ។ ជប៉ុនដែលពឹងផ្អែកលើ​តំបន់មជ្ឈិមបូព៌ា សម្រាប់ការនាំចូលប្រេងប្រហែល៩៥ភាគរយ បានព្យាយាមធ្វើពិពិធកម្មប្រភពសម្រាប់ទិញថាមពល ចាប់តាំងពីពេលផ្ទុះសង្រ្គាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលនាំឱ្យទីក្រុងតេហេរ៉ង់បិទខ្ទប់ច្រកសមុទ្រ Hormuz។ ក្រុមហ៊ុនប្រេងជប៉ុន Taiyo Oil ទទួលបានសំណើពីក្រសួងសេដ្ឋកិច្ច ដើម្បីទទួលយកប្រេងរុស្ស៉ី ដែលនឹងត្រូវបញ្ជូនទៅកាន់រោងចក្រចម្រាញ់ ដើម្បីបំប្លែងជាប្រេងសាំង និងផលិតផលប្រេងដទៃទៀត។

កាលពីថ្ងៃចន្ទ ថ្លែងចេញពីទីក្រុងកង់បេរ៉ា ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា ការរឹតត្បិតលំហូរប្រេងជាសកល កំពុងជះផលប៉ះពាល់យ៉ាងធំសម្បើម ចំពោះតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ លោកស្រី បានបន្តថា ជប៉ុននិងអូស្រ្តាលី នឹងឆ្លើយតបជាបន្ទាន់ ដើម្បីធានាឱ្យបានការផ្គត់ផ្គង់ថាមពល ដែលមានស្ថិរភាព។

គួរបញ្ជាក់ថា ជាធម្មតាប្រេងនិងឧស្ម័នប្រហែល២០ភាគរយរបស់ពិភពលោកទាំងមូល គឺត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយការបិទខ្ទប់ប៉ុន្មានខែមកនេះ បានធ្វើឱ្យតម្លៃប្រេងហក់ឡើងយ៉ាងខ្ពស់ជាសកល៕