* ប៉ូលិសថៃ បង្ក្រាបសម្បុកណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងត្បូង ថានឹងពិចារណាលើការចូលរួមប្រតិបត្តិការអាមេរិក នៅច្រកសមុទ្រ Hormuz ក្រោយលោក ត្រាំ ទទូច (Video inside)

05-05-2026 14:36

(សេអ៊ូល)៖ នាថ្ងៃអង្គារ​ ទី៥ ខែឧសភា ឆ្នាំ២០២៦ កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងពិនិត្យមើលឡើងវិញចំពោះជំហររបស់ខ្លួន ជុំវិញការចូលរួមប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នៅឯច្រកសមុទ្រ Hormuz បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទូចឱ្យទីក្រុងសេអ៊ូលចូលរួម ក្រោយកប៉ាល់១គ្រឿងរបស់កូរ៉េខាងត្បូង ទំនងជាបានរងការវាយប្រហារពីអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការផ្ទុះនិងអគ្គិភ័យត្រូវបានរាយការណ៍ នៅលើកប៉ាល់ដឹកទំនិញកូរ៉េខាងត្បូង១គ្រឿង កាលពីថ្ងៃចន្ទ នៅច្រកសមុទ្រ Hormuz ដែល​ត្រូវបានបិទខ្ទប់ចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ា ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នាថ្ងៃអង្គារនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា នាវិកទាំង២៤នាក់នៅលើកប៉ាល់ឈ្មោះ HMM Namu ក្នុងនោះមានជនជាតិកូរ៉េខាងត្បូងផ្ទាល់៦នាក់ គឺមិនបាន​រងគ្រោះថ្នាក់ទេ។

លោក ដូណាល់ ត្រាំ បាននិយាយថា ឧប្បត្តិហេតុខាងលើ គួរតែជំរុញឱ្យកូរ៉េខាងត្បូង ចូលរួមកិច្ចប្រឹងប្រែងរបស់យោធាអាមេរិក ដើម្បីជួយនាំផ្លូវកប៉ាល់ពាណិជ្ជកម្មជាប់គាំង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកដ៏សំខាន់សម្រាប់ការនាំចេញប្រេង ដែលទីក្រុងសេអ៊ូលពឹងផ្អែកលើជាចាំបាច់។ នាថ្ងៃអង្គារនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងពិនិត្យឡើងវិញ​ដោយប្រុងប្រយ័ត្ន ចំពោះគោលជំហររបស់ខ្លួន ប៉ុន្តែមិនធ្វើការប្តេជ្ញាណាមួយទេ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យពីវែបសាយតាមដានចរាចរណ៍ផ្លូវសមុទ្រ MarineTraffic កប៉ាល់ HMM Namu ជាកប៉ាល់ដឹកទំនិញមានប្រវែងជិត ១៨០ម៉ែត្រ ដែលធ្វើដំណើរក្រោមទង់ជាតិប៉ាណាម៉ា។ មន្រ្តីកូរ៉េខាងត្បូង បានប្រាប់ថា អគ្គិភ័យដែលកើតឡើងនៅលើកប៉ាល់នោះ ត្រូវបានពន្លត់ទៅវិញទាំងស្រុង៕