* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

យោធាអាមេរិក សម្លាប់មនុស្ស២នាក់ទៀត ក្នុងការវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន នៅសមុទ្រ Caribbean (Video inside)

05-05-2026 15:03

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ យោធាអាមេរិកបានឱ្យដឹងថា ខ្លួនបានវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន ១គ្រឿង នៅតំបន់សមុទ្រ Caribbean ដោយសម្លាប់មនុស្ស២នាក់នៅលើនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសេចក្តីប្រកាសអំពីការវាយប្រហារខាងលើ យោធាអាមេរិក បានប្រើសេចក្តីថ្លែងការណ៍ដដែលៗដូចរាល់ដង ដោយនិយាយថា ទូកនោះធ្វើប្រតិបត្តិការដោយជនជួញដូរគ្រឿងញៀន និងធ្វើដំណើរនៅលើច្រកផ្លូវដែលគេស្គាល់ថា ជាផ្លូវសម្រាប់ធ្វើសកម្មភាពរត់ពន្ធគ្រឿងញៀន ប៉ុន្តែពុំមានការបង្ហាញភស្តុតាងរឹងមាំជាក់ស្តែងណាមួយឡើយ។

វាគឺជាការវាយប្រហារថ្មីចុងក្រោយបង្អស់ ដែលក្រុមសិទ្ធិមនុស្សនិងក្រុមអ្នកជំនាញផ្នែកច្បាប់ ថ្កោលទោសថា ជាការសម្លាប់មនុស្ស​នៅក្រៅប្រព័ន្ធយុត្តិធម៌ ក្នុងយុទ្ធនាការមួយចាប់ផ្តើមតាំងតែពីខែកញ្ញា ឆ្នាំ២០២៥ ដែលរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា មានគោលដៅប្រឆាំងក្រុមភេរវករគ្រឿងញៀន។ ក្រៅពីតំបន់ Caribbean យោធាអាមេរិក ក៏បានធ្វើប្រតិបត្តិការវាយប្រហារនៅតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក ផងដែរ។

គួរបញ្ជាក់ថា ទោះបីមានសង្រ្គាមនៅអ៉ីរ៉ង់ក៏ដោយ យោធាអាមេរិក អំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានបង្កើនការវាយប្រហារសាជាថ្មី លើទូកសង្ស័យដឹកគ្រឿងញៀន នៅ Caribbean និងប៉ាស៉ីហ្វិក៕