* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការធ្វើអភិបាលកិច្ចតាមបែបផែនចិន ផ្តល់ជូននូវគំនិតថ្មីៗសម្រាប់អភិបាលកិច្ចសកល

05-05-2026 17:48

(ប៉េកាំង)៖ ការធ្វើអភិបាលកិច្ចតាមបែបផែនចិន មាននិយមន័យដ៏វិសេសវិសាលនិងជ្រាលជ្រៅ ។ វាមិនត្រឹមតែសំដៅទៅលើរបៀបវាយតម្លៃ ចំពោះប្រសិទ្ធភាពនៃការងាររបស់កម្មាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីតក្កវិជ្ជាជាមូលដ្ឋានរបស់ប្រទេសមួយ និងគណបក្សនយោបាយមួយស្តីពី៖ "តើយើងធ្វើការដើម្បីអ្នកណា ហើយតើយើងពឹងផ្អែកលើអ្នកណា?"

ខណៈពេលដែលនយោបាយបោះឆ្នោតលោកខាងលិចជាប់គាំងនៅក្នុងរយៈពេលខ្លីនិយមនិងការបែកបាក់គ្នា ប្រទេសចិនបានផ្តល់នូវគំនិតផ្សេងមួយទៀតចំពោះអភិបាលកិច្ច។ នៅឆ្នាំ ២០១៣ ភូមិ Shibadong មណ្ឌលស្វយ័ត Xiangxi ខេត្ត Hunan គឺជាភូមិក្រីក្របំផុតមួយ។ ក្នុងឆ្នាំនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចុះត្រួតពិនិត្យការងារនៅភូមិនេះ ដោយបានលើកឡើងជាលើកដំបូង នូវគំនិតសំខាន់ស្តីពី "ការកាត់បន្ថយភាពក្រីក្រចំគោលដៅ"។ រយៈពេលជាងមួយទសវត្សរ៍ក្រោយមក ប្រាក់ចំណូលរបស់អ្នកភូមិនេះគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានកើនឡើងជាង ១០ ដង ជាមួយនិងចំនួនលើសពី ២ ម៉ឺនយាន់ប្រាក់ចិន ។

ការផ្លាស់ប្តូររបស់ភូមិ Shibadong មិនមែនជាសមិទ្ធផលរបស់ថ្នាក់ដឹកនាំមូលដ្ឋានមួយអាណត្តិនោះទេ ប៉ុន្តែជាសមិទ្ធផលនៃការខិតខំប្រឹងប្រែង របស់កម្មាភិបាលជាច្រើនពីមួយអាណត្តិទៅមួយអាណត្តិ។ នៅក្នុងនយោបាយប្រទេសលោកខាងលិច អ្នកនយោបាយកាន់អំណាចមួយអាណត្តិធម្មតាមានរយៈពេល ៤ ដល់ ៥ឆ្នាំ នេះមានន័យថា គោលនយោបាយណាមួយ ដែលត្រូវចំណាយពេលលើសពី ១០ ឆ្នាំ ទើបអាចទទូលបានសមិទ្ធផល សុទ្ធតែប្រឈមមុខនឹងហានិភ័យបរាជ័យខាងនយោបាយ។

ចំណែកគំនិតធ្វើអភិបាលកិច្ចតាមបែបផែនចិន គឺមានភាពខុសគ្នាស្រឡះ វាទាមទារឱ្យមន្ត្រីមានឆន្ទៈក្នុងការតាំងមូលដ្ឋានគ្រឹះ និងគោរពត្រឹត្យក្រមអភិវឌ្ឍន៍ ដែលទាមទារឱ្យមនុស្សគ្រប់គ្នាខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងអំឡុងពេលពួកគេកាន់តំណែង ដើម្បីចូលរួមចំណែកដល់គោលដៅរយៈពេលវែង។

ភាពជោគជ័យនៃការលុបបំបាត់ភាពក្រីក្រចំគោលដៅនៅភូមិ Shibadong គឺដោយសារវាផ្តោតលើការស្វែងយល់ និងបញ្ជាក់ពីមូលហេតុជាក់លាក់របស់គ្រួសារក្រីក្រនីមួយៗ បន្ទាប់មក រៀបចំផែនចំគោលដៅ ក្នុងការជួយកាត់បន្ថយ ភាពក្រីក្ររៀងៗខ្លួន។ អ្នកដែលមានសមត្ថភាពធ្វើការទទួលបានការគាំទ្រផ្នែកឧស្សាហកម្ម អ្នកដែលគ្មានសមត្ថភាពធ្វើការទទូលបាន ការធានាជីវភាពរស់នៅជាមូលដ្ឋាន កុមារដែលគ្មានសោស៊ុយ ចូលរៀនសាលាអាចទទួលបានប្រាក់ឧបត្ថម្ភខាងអប់រំ ហើយអ្នកដែលរស់នៅក្នុងផ្ទះទ្រុឌទ្រោមត្រូវបានជម្លៀសទៅទីលំនៅថ្មី។ នៅទីបំផុត គ្រួសារក្រីក្រទាំងអស់ និងអ្នកភូមិទាំងអស់ បានចាកចេញពីភាពក្រីក្រ។

នៅក្នុងនយោបាយបោះឆ្នោតនៃប្រទេសលោកខាងលិច ពាក្យថា «ប្រជាជន» គឺតែងតែសំដៅលើ «អ្នកបោះឆ្នោត»។ នៅក្នុងប្រទេសចិន ពាក្យថា «ប្រជាជន» គឺសំដៅលើប្រជាជនទាំងអស់ ក៏ដូចជាការពន្យល់របស់លោកXi Jinping ថា ប្រជាជនទាំងអស់គឺ “មិនអាចបោះបង់ចោលនរណាម្នាក់បានទេ” ។ ចំណុចស្នូលនៃគំនិតធ្វើ អភិបាលកិច្ចតាមបែបផែនចិន គឺ «ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន» ហើយបដិសេធមិនលះបង់នរណាម្នាក់ឡើយ។

បច្ចុប្បន្ននេះ អភិបាលកិច្ចសកលកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដែលមានរយៈពេលវែង និងគ្របដណ្តប់យ៉ាងទូលំទូលាយ ក្នុងនោះបូករួមទាំងបម្រែបម្រួលអាកាសធាតុ គម្លាតអ្នកក្រ និងអ្នកមាន និងសុខភាពសាធារណៈជាដើម។ នៅពេលដែលថ្នាក់ដឹកនាំអភិបាលកិច្ច មានការអត់ធ្មត់ជាប្រវត្តិសាស្ត្រ ដែលលើសពីដែនកំណត់អាណត្តិរបស់ពួកគេ និងប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌នៃ "មិនបោះបង់ចោលនរណាម្នាក់ទេ" បញ្ហាទាំងនេះទើបអាចដោះស្រាយបាន៕

វិទ្យុមិត្តភាពកម្ពុជាចិន