* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

អ៊ីរ៉ាក់បញ្ចុះតម្លៃប្រេងឆៅយ៉ាងគំហុក សម្រាប់អ្នកដែលហ៊ានចូលទៅដឹកក្នុងច្រកសមុទ្រហ័រមូស (Video inside)

05-05-2026 19:21

(សិង្ហបុរី)៖ ប្រទេសអ៊ីរ៉ាក់ បានដាក់ចេញនូវការផ្ដល់ជូនពិសេសដោយបញ្ចុះតម្លៃប្រេងឆៅ Basrah យ៉ាងគំហុក សម្រាប់អ្នកទិញណាដែលយល់ព្រមចូលទៅដឹកជញ្ជូនដោយផ្ទាល់នៅខាងក្នុងច្រកសមុទ្រហ័រមូស ដែលបច្ចុប្បន្នកំពុងរងការបិទខ្ទប់ស្ទើរតែទាំងស្រុងដោយសារសង្គ្រាមនៅអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមឯកសារពីក្រុមហ៊ុនលក់ប្រេងរដ្ឋ SOMO អ៊ីរ៉ាក់បានផ្ដល់ការបញ្ចុះតម្លៃប្រេងឆៅប្រភេទ Basrah Medium រហូតដល់ ៣៣.៤០ដុល្លារ ក្នុងមួយធុង ធៀបនឹងតម្លៃលក់ផ្លូវការសម្រាប់ខែឧសភា។ ដោយឡែក ប្រេងឆៅប្រភេទ Basrah Heavy ក៏ត្រូវបានបញ្ចុះតម្លៃចំនួន ៣០ដុល្លារក្នុងមួយធុងផងដែរ។ ការបញ្ចុះតម្លៃដ៏មហិមានេះ បង្ហាញពីសម្ពាធកាន់តែខ្លាំងឡើងលើការនាំចេញប្រេងរបស់អ៊ីរ៉ាក់ ខណៈដែលហានិភ័យនៃការធ្វើនាវាចរណ៍តាមច្រកសមុទ្រដ៏សំខាន់មួយនេះ នៅតែបន្តកើតមានជាបញ្ហាប្រឈមដ៏ធំ។

យោងតាមទិន្នន័យពីស្ថាប័ន Kpler នៅក្នុងខែមេសាកន្លងទៅ មាននាវាត្រឹមតែ ២គ្រឿងប៉ុណ្ណោះដែលបានចូលដឹកប្រេងនៅកំពង់ផែបាសរ៉ា (Basrah) របស់អ៊ីរ៉ាក់ ខណៈដែលការនាំចេញប្រេងភាគច្រើនរបស់ប្រទេសនេះ គឺឆ្ពោះទៅកាន់ទីផ្សារអាស៊ី។ ការដែលអ៊ីរ៉ាក់សម្រេចចិត្តលក់ប្រេងក្នុងតម្លៃថោកបែបនេះ គឺដើម្បីទាក់ទាញអ្នកទិញឱ្យហ៊ានប្រថុយប្រថានចូលទៅក្នុងតំបន់គ្រោះថ្នាក់ ដើម្បីជួយសម្រួលដល់លំហូរនៃការនាំចេញថាមពលរបស់ខ្លួន ដែលជាប្រភពចំណូលដ៏សំខាន់របស់ជាតិ ចំពេលដែលពិភពលោកកំពុងជួបវិបត្តិថាមពល៕​