* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បារាំងកោះប្រជុំ G7 ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ចំពោះធនធានរ៉ែសំខាន់ៗ (Video inside)

05-05-2026 22:05

(ប៉ារីស)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក រ៉ូឡង់ ឡេស៊ីឃ្យូ (Roland Lescure) បានប្រកាសកោះប្រជុំតាមអនឡាញនៃក្រុមប្រទេស G7 នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីមធ្យោបាយកាត់បន្ថយឥទ្ធិពលរបស់ប្រទេសចិន លើទីផ្សារធនធានរ៉ែសំខាន់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ឡេស៊ីឃ្យូ បានលើកឡើងថា ប្រទេសចិនបានក្តោបក្តាប់ចំណែកទីផ្សារយ៉ាងធំធេងតាមរយៈការវិនិយោគយ៉ាងសន្ធឹកសន្ធាប់ និងគោលនយោបាយតម្លៃ ដែលធ្វើឱ្យដៃគូប្រកួតប្រជែងដទៃទៀតជួបការលំបាក។ លោកបានសង្កត់ធ្ងន់ថា គម្រោងមួយរបស់ G7 គឺចង់បង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្វែងរកជម្រើសថ្មី និងកាត់បន្ថយការពឹងផ្អែកលើចិន ដូចអ្វីដែលទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ធ្លាប់បានធ្វើកាលពីទសវត្សរ៍ឆ្នាំ ១៩៧០ ដើម្បីទប់ទល់នឹងឥទ្ធិពលផ្ដាច់មុខរបស់អង្គការ OPEC ដែរ។

ស្របពេលជាមួយគ្នានេះ ប្រទេសបារាំងក៏បានបង្ហាញយុទ្ធសាស្ត្រពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់រ៉ែកម្រក្នុងស្រុករបស់ខ្លួន ដើម្បីបម្រើឱ្យការផលិតរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ គ្រឿងអេឡិចត្រូនិក និងវិស័យការពារជាតិ។ នៅឆ្នាំ ២០៣០ បារាំងមានគោលដៅផលិតអុកស៊ីតរ៉ែកម្រឱ្យបាន ១០០ភាគរយនៃតម្រូវការអឺរ៉ុបសម្រាប់ប្រភេទរ៉ែធ្ងន់ និងប្រហែល ២៥ភាគរយសម្រាប់ប្រភេទរ៉ែស្រាល។ រដ្ឋាភិបាលបារាំងក៏គ្រោងនឹងផ្ដល់ការធានាលើគម្រោងយុទ្ធសាស្ត្រ បន្ធូរបន្ថយពន្ធ និងផ្ដល់មូលនិធិវិនិយោគបន្ថែម ដើម្បីជំរុញឧស្សាហកម្មបៃតងឱ្យកាន់តែរឹងមាំផងដែរ៕​