* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

គុយបាចោទរដ្ឋមន្រ្តីការបរទេសអាមេរិកនិយាយកុហកសុទ្ធសាធ ក្រោយអះអាងថាគ្មានការបិទខ្ទប់លំហូរប្រេង (Video inside)

06-05-2026 13:41

(ឡាហាវ៉ាន)៖ កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ គុយបាបានទាត់ចោលការអត្ថាធិប្បាយរបស់ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio ដែលអះអាងថា គ្មានការបិទខ្ទប់លំហូរប្រេងប្រឆាំងប្រទេសដែនកោះនៃតំបន់ Caribbean មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។

រដ្ឋមន្រ្តីការបរទេសគុយបា លោក Bruno Rodriguez បានចោទថា លោក Rubio និយាយកុហកសុទ្ធសាធ ហើយវាផ្ទុយស្រឡះ​ពីបទបញ្ជាប្រតិបត្តិចុះហត្ថលេខាដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៩ ខែមករា ដែលគំរាមដំឡើងពន្ធ​លើប្រទេសនានា ដែលហ៊ានផ្គត់ផ្គង់ប្រេងឱ្យប្រទេសគុយបា។

លោក Rodriguez បានលើកឡើងដូច្នេះថា «រយៈពេល៤ខែមកហើយ មានកប៉ាល់ដឹកប្រេងតែ១គ្រឿងគត់ ដែលបានមកដល់គុយបា។ អ្នកផ្គត់ផ្គង់ទាំងអស់របស់យើង ត្រូវបានសម្លុតគំរាម ដែលជាការបំពានច្បាប់ពាណិជ្ជកម្មសេរី ក៏ដូចជាសេរីភាពនៃការធ្វើនាវាចរណ៍»។ លោក Rodriguez បានបន្ថែមថា លោក Rubio ដឹងច្បាស់ណាស់ អំពីផលវិបាកចំពោះ​ប្រជាជនគុយបា បង្កឡើងដោយការបិទខ្ទប់លំហូរប្រេងរបស់អាមេរិក។

ទន្ទឹមគ្នា ទីក្រុងឡាហាវ៉ាន ក៏បានរិះគន់បញ្ជាប្រតិបត្តិថ្មីមួយទៀត ទើបចុះហត្ថលេខាដោយលោក ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបានដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងវិស័យថាមពលរបស់គុយបាផងដែរ។ រដ្ឋាភិបាលគុយបា បានហៅចំណាត់ការនោះថា ជាទង្វើខុសច្បាប់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានរក្សាការដាក់ទណ្ឌកម្មប្រឆាំងគុយបា អស់រយៈពេលសរុបជាង៦០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ១៩៦២មក ហើយពេលខ្លះ វាត្រូវបានរឹតបន្តឹងបន្ថែម និងពេលខ្លះទៀតត្រូវបានបន្ធូរបន្ថយបន្តិចបន្តួច៕