* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ហ្វីលីពីនទទូចឱ្យមីយ៉ាន់ម៉ា យល់ព្រមឱ្យបេសកជនពិសេសអាស៊ាន ជួបលោកស្រី អោងសាន ស៊ូជី បន្ទាប់ពីលោកស្រី ត្រូវបានអនុញ្ញាតឱ្យអនុវត្តទោសនៅក្នុងផ្ទះ (Video inside)

06-05-2026 14:10

(ម៉ានីល)៖ នាថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ហ្វីលីពីនបានអំពាវនាវឱ្យមីយ៉ាន់ម៉ា ផ្តល់ការយល់ព្រមដើម្បីឱ្យប្រេសិតពិសេសអាស៊ាន អាចជួបជាមួយអតីតមេដឹកនាំ លោកស្រី អោងសាន ស៊ូជី បន្ទាប់ពីអាជ្ញាធរបានអនុញ្ញាតឱ្យលោកស្រី អាចអនុវត្តទោសជាប់ឃុំខ្លួននៅក្នុងផ្ទះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ហ្វីលីពីនដែលមានតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានក្នុងឆ្នាំនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងចាត់ទុកស្ថានការណ៍វិវត្តន៍ទាំងនេះ ជាការបោះជំហានដ៏សំខាន់ ក្នុងដំណើរការនៃវិធានការកសាងភាពជឿជាក់ ដែលចាំបាច់សម្រាប់​ស្ថិរភាពជាតិយូរអង្វែងនៅមីយ៉ាន់ម៉ា»។

ហ្វីលីពីនបានបន្តថា ការផ្តល់សិទ្ធិឱ្យបេសកជនពិសេសអាស៊ាន នឹងគាំទ្រដល់ការធ្វើទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់ ហើយជំរុញការបង្កើតកិច្ចសន្ទនាជាតិប្រកបដោយបរិយាបន្ន។ ម៉្យាងវិញទៀត ស្ថានការណ៍វិវត្តន៍ទាំងនោះ គួរតែត្រូវបានប្រើប្រាស់ ដើម្បីកសាងកម្លាំងចលករសម្រាប់កិច្ចសន្ទនានយោបាយ និងកិច្ចប្រឹងប្រែងផ្សះផ្សាជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមក្របខណ្ឌសន្តិភាពអាស៊ាន ឬហៅថាកិច្ចព្រមព្រៀងជាឯកច្ឆន្ន៥ចំណុច។

គួរបញ្ជាក់ថា លោកស្រី អោងសាន ស៊ូជី ត្រូវបានឃុំខ្លួន ចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់របស់លោកស្រី ត្រូវបានផ្តួលរំលំ​ក្នុងរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១។ លោកស្រី ត្រូវអនុវត្តទោសជាប់ពន្ធនាគារសរុប២៧ឆ្នាំ ក្រោមបទចោទប្រកាន់ជាច្រើន ដែលសម្ព័ន្ធមិត្តលោកស្រី អះអាងថា ធ្វើឡើងក្រោមហេតុផលនយោបាយ។ ប៉ុន្តែកាលពីខែមេសាកន្លងទៅនេះ លោកស្រី ស៊ូជី ទើបទទួលបានការបន្ធូរបន្ថយទោស ដោយរយៈពេលជាប់ពន្ធនាគាររបស់លោកស្រី ត្រូវបានបន្ថយក្នុងកម្រិត១ភាគ៦ ដល់ទៅ២លើក ហើយត្រូវបានអនុញ្ញាតឱ្យអនុវត្តរយៈពេលសេសសល់ នៅក្នុងផ្ទះ៕