* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មាសឡើងថ្លៃ ក្រោយលោក ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ខណៈលុយដុល្លារចុះថោក (Video inside)

06-05-2026 16:40

(Reuters)៖ តម្លៃមាសបានហក់ឡើងជាង ២ភាគរយ នាថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងពីលទ្ធភាពសម្រេចកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ធ្វើឱ្យលុយដុល្លារចុះថោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តម្លៃមាសសម្រាប់លក់ចេញឬទិញចូលភ្លាមៗ មានតម្លៃ ៤ ៦៦៩ដុល្លារក្នុងមួយអោន គិតត្រឹមព្រឹកថ្ងៃពុធ ដែលជាការកើនឡើងដល់កម្រិតខ្ពស់ គិតចាប់តាំងពីថ្ងៃទី២៨ ខែមេសា។ ចំណែកតម្លៃមាសក្នុងកិច្ចសន្យាទិញលក់នាខែមិថុនា បានឡើងដល់ ៤ ៦៧៨ដុល្លារក្នុងមួយអោន។

អ្នកវិភាគទីផ្សារជាន់ខ្ពស់ម្នាក់ បាននិយាយថា តម្លៃមាសមានការកើនឡើង ស្របពេលដែលការថមថយកម្តៅ នៃភាពតានតឹងក្នុងជម្លោះនៅមជ្ឈិមបូព៌ា ធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ជាហេតុនាំកាត់បន្ថយក្តីបារម្ភអំពីកំណើនអតិផរណានិងអត្រាការប្រាក់ ខណៈប្រការនេះនាំឱ្យមាស ក្លាយជាទ្រព្យទាក់ទាញសម្រាប់ការវិនិយោគ។ ទោះជាបែបនេះក្តី ប្រសិនបើភាពតានកើនឡើងកម្តៅជាថ្មី នោះតម្លៃមាសអាចនឹងធ្លាក់ចុះទៅវិញ ដោយសារក្រុមអ្នកវិនិយោគ នាំគ្នាលក់ចេញដើម្បីទទួលបានប្រាក់ចំណេញរយៈពេលខ្លី។

គួរបញ្ជាក់ថា ស្របពេលរូបិយប័ណ្ណ​អាមេរិក​ធ្លាក់ថ្លៃ លោហៈនានាដែលជាទូទៅជួញដូរគិតជាលុយដុល្លារ គឺមានតម្លៃថោក សម្រាប់អ្នកទិញដែលប្រើប្រាស់រូបិយប័ណ្ណដទៃ។ តម្លៃប្រេងឆៅខ្ពស់ អាចជំរុញអតិផរណា និងបង្កើនលទ្ធភាពនៃការដំឡើងអត្រាការប្រាក់ ប៉ុន្តែខណៈដែលមាសត្រូវបានចាត់ទុក ថាអាចយកមកការពារអតិផរណាបានក៏ដោយ អត្រាការប្រាក់ខ្ពស់ ក៏នឹងធ្វើឱ្យទ្រព្យសកម្មដទៃទៀត មានភាពទាក់ទាញជាងមាសផងដែរ៕