* កម្ពុជា-វៀតណាម វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តំណាង UNODC: ការឆបោកតាមអនឡាញ បង្កការខាតបង់ ១១៤ពាន់លានដុល្លារ ក្នុង១ឆ្នាំនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់
* អភិសន្តិបណ្ឌិត ស សុខា រំលេចមូលហេតុចម្បង៤ នាំឱ្យពិភពលោកមានកំណើន Online Scams និងប្រកាសគម្រោងបង្កើត មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!
* លោក ត្រាំ គំរាមកម្ទេចអ៉ីរ៉ង់ ក្នុងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត ៣០០នាក់ ចូលរួមយកព័ត៌មានសន្និសីទអន្តរជាតិ ICCOS-2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយបញ្ជាក់ជំហរឱ្យបានច្បាស់ថា កម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ! ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីៗក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយប្រើជាអាវុធប្រឆាំងនឹងប្រទេសមួយផ្សេងទៀតឡើយ។ គោលបំណងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មិនគួរត្រូវបានប្រទេសណាមួយប្រើជាលេសដើម្បីប្រើកម្លាំងវាយប្រហារ ឬកាន់កាប់ទឹកដីអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀត ដែលជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្តរជាតិ។ បាតុភូតនេះបានកើតឡើងជាអកុសលមកលើប្រទេសកម្ពុជាក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។
* ចំពោះមាគ៌ាអនាគត សម្តេចសូមស្នើ៥ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ៖ ការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់ ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៃក្របខណ្ឌច្បាប់ និងប្រតិបត្តិការ ភាពជាដៃគូសាធារណៈ-ឯកជន និងការការពារជនរងគ្រោះ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទពិសោធន៍ជួរមុខដ៏ខ្លាំងក្លារបស់យើងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ បានផ្តល់មេរៀនដ៏សំខាន់ដែល ឥឡូវនេះបានកំណត់ក្របខណ្ឌយុទ្ធសាស្ត្ររបស់យើង និងអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ដៃគូរបស់យើង
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជាទេ។ ហើយវាក៏មិនត្រូវបានកំណត់ត្រឹមតែកម្ពុជាដែរ។ ការប៉ះពាល់ដំបូងរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ទៅនឹងការរីកលូតលាស់នៃការលេងល្បែងអនឡាញ និងអាជីវកម្មដែលទាក់ទងនឹងកាស៊ីណូ។ លើសពីនេះ បណ្តាញឧក្រិដ្ឋកម្មបានបន្តវិវឌ្ឍ និងសម្របខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន។ បណ្តាញឧក្រិដ្ឋជនឆ្លងដែនបានកេងប្រវ័ញ្ចអចលនទ្រព្យ ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ និងលោក ស៊ី ជីនពីង ចង់បានអ្វីពីកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន?
* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ការធ្វើអភិបាលកិច្ចតាមបែបផែនចិន ផ្តល់ជូននូវគំនិតថ្មីៗសម្រាប់អភិបាលកិច្ចសកល

06-05-2026 17:01

(ប៉េកាំង)៖ ការធ្វើអភិបាលកិច្ចតាមបែបផែនចិន មាននិយមន័យដ៏វិសេសវិសាលនិងជ្រាលជ្រៅ ។វាមិនត្រឹមតែសំដៅទៅ លើរបៀបវាយតម្លៃចំពោះប្រសិទ្ធភាពនៃការងាររបស់កម្មាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីតក្កវិជ្ជាជាមូលដ្ឋាន របស់ប្រទេសមួយ និងគណបក្សនយោបាយមួយស្តីពី៖ "តើយើងធ្វើការដើម្បីអ្នកណា ហើយតើយើងពឹងផ្អែកលើអ្នកណា?" ខណៈពេលដែលនយោបាយបោះឆ្នោតលោកខាងលិចជាប់គាំងនៅក្នុងរយៈពេលខ្លីនិយមនិងការបែកបាក់គ្នា ប្រទេសចិនបានផ្តល់នូវគំនិតផ្សេងមួយទៀតចំពោះអភិបាលកិច្ច។

នៅឆ្នាំ ២០១៣ ភូមិ Shibadong មណ្ឌលស្វយ័ត Xiangxi ខេត្ត Hunan គឺជាភូមិក្រីក្របំផុតមួយ។ ក្នុងឆ្នាំនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចុះត្រួតពិនិត្យការងារនៅភូមិនេះ ដោយបានលើកឡើងជាលើកដំបូងនូវគំនិតសំខាន់ស្តីពី "ការកាត់បន្ថយភាពក្រីក្រចំគោលដៅ"។

រយៈពេលជាងមួយទសវត្សរ៍ក្រោយមក ប្រាក់ចំណូលរបស់អ្នកភូមិនេះគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានកើនឡើងជាង ១០ ដង ជាមួយនិងចំនួនលើសពី ២ ម៉ឺនយាន់ប្រាក់ចិន ។ ការផ្លាស់ប្តូររបស់ភូមិ Shibadong មិនមែនជាសមិទ្ធផលរបស់ថ្នាក់ដឹកនាំមូលដ្ឋាន មួយអាណត្តិនោះទេ ប៉ុន្តែជាសមិទ្ធផលនៃការខិតខំប្រឹងប្រែង របស់កម្មាភិបាលជាច្រើនពីមួយអាណត្តិទៅមួយអាណត្តិ។ នៅក្នុងនយោបាយប្រទេសលោកខាងលិច អ្នកនយោបាយកាន់អំណាចមួយអាណត្តិធម្មតាមានរយៈពេល ៤ ដល់ ៥ឆ្នាំ នេះមានន័យថា គោលនយោបាយណាមួយ ដែលត្រូវចំណាយពេលលើសពី ១០ ឆ្នាំ ទើបអាចទទូលបានសមិទ្ធផល សុទ្ធតែប្រឈមមុខនឹងហានិភ័យបរាជ័យខាងនយោបាយ។

ចំណែកគំនិតធ្វើអភិបាលកិច្ចតាមបែបផែនចិន គឺមានភាពខុសគ្នាស្រឡះ វាទាមទារឱ្យមន្ត្រីមានឆន្ទៈក្នុងការតាំងមូលដ្ឋានគ្រឹះ និងគោរពត្រឹត្យក្រមអភិវឌ្ឍន៍ ដែលទាមទារឱ្យមនុស្សគ្រប់គ្នាខិតខំប្រឹងប្រែង ឱ្យអស់ពីលទ្ធភាពក្នុងអំឡុងពេលពួកគេកាន់តំណែង ដើម្បីចូលរួមចំណែកដល់គោលដៅរយៈពេលវែង។

ភាពជោគជ័យនៃការលុបបំបាត់ភាពក្រីក្រចំគោលដៅនៅភូមិ Shibadong គឺដោយសារវាផ្តោតលើការស្វែងយល់ និងបញ្ជាក់ពីមូលហេតុជាក់លាក់របស់គ្រួសារក្រីក្រនីមួយៗ បន្ទាប់មក រៀបចំផែនចំគោលដៅក្នុងការជួយកាត់បន្ថយ ភាពក្រីក្ររៀងៗខ្លួន។ អ្នកដែលមានសមត្ថភាពធ្វើការទទួលបានការគាំទ្រផ្នែកឧស្សាហកម្ម អ្នកដែលគ្មានសមត្ថភាព ធ្វើការទទូលបានការធានាជីវភាពរស់នៅជាមូលដ្ឋាន កុមារដែលគ្មានសោស៊ុយចូលរៀនសាលា អាចទទួលបានប្រាក់ឧបត្ថម្ភខាងអប់រំ ហើយអ្នកដែលរស់នៅក្នុងផ្ទះទ្រុឌទ្រោម ត្រូវបានជម្លៀសទៅទីលំនៅថ្មី។ នៅទីបំផុត គ្រួសារក្រីក្រទាំងអស់ និងអ្នកភូមិទាំងអស់ បានចាកចេញពីភាពក្រីក្រ។

នៅក្នុងនយោបាយបោះឆ្នោតនៃប្រទេសលោកខាងលិច ពាក្យថា «ប្រជាជន» គឺតែងតែសំដៅលើ «អ្នកបោះឆ្នោត»។ នៅក្នុងប្រទេសចិន ពាក្យថា «ប្រជាជន» គឺសំដៅលើប្រជាជនទាំងអស់ ក៏ដូចជាការពន្យល់របស់លោក Xi Jinping ថា ប្រជាជនទាំងអស់គឺ “មិនអាចបោះបង់ចោលនរណាម្នាក់បានទេ” ។ ចំណុចស្នូលនៃគំនិតធ្វើ អភិបាលកិច្ចតាមបែបផែនចិន គឺ «ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន» ហើយបដិសេធមិនលះបង់នរណាម្នាក់ឡើយ។

បច្ចុប្បន្ននេះ អភិបាលកិច្ចសកលកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដែលមានរយៈពេលវែង និងគ្របដណ្តប់ យ៉ាងទូលំទូលាយ ក្នុងនោះបូករួមទាំងបម្រែបម្រួលអាកាសធាតុ គម្លាតអ្នកក្រ និងអ្នកមាន និងសុខភាពសាធារណៈជាដើម។ នៅពេលដែលថ្នាក់ដឹកនាំអភិបាលកិច្ចមានការអត់ធ្មត់ជាប្រវត្តិសាស្ត្រដែលលើសពីដែនកំណត់អាណត្តិរបស់ពួកគេ និងប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌នៃ "មិនបោះបង់ចោលនរណាម្នាក់ទេ" បញ្ហាទាំងនេះទើបអាចដោះស្រាយបាន៕

វិទ្យុមិត្តភាពកម្ពុជាចិន