* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បទវិភាគ៖​ ការទទួលស្គាល់ចំពោះ​ប្រទេសចិនឆ្លុះបញ្ចាំងពីការរំពឹងទុកចំពោះ​អនាគត

06-05-2026 17:03

(ប៉េកាំង)៖ នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលជាអង្គភាពស្ទង់មតិរបស់សហរដ្ឋអាមេរិកបាន​ចេញផ្សាយ​របាយការណ៍​ស្ទង់​មតិ​ថ្មី​បំផុត​មួយ​ច្បាប់​ ដែល​បាន​បង្ហាញថា ខណៈពេល​លោកត្រាំ ប្រធានាធិបតី​អាមេរិក​គ្រោង​នឹង​បំពេញទស្សនកិច្ច​នៅប្រទេស​ចិន​ ចំណាប់អារម្មណ៍ល្អរបស់​ប្រជាពលរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន​បាន​កើនឡើង។

របាយការណ៍ស្ទង់​មតិ​បាន​ប្រកាស​ថា ចំណាប់អារម្មណ៍ល្អរបស់​ប្រជាពលរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន​បានកើន​ឡើង​ពី​១៤ភាគរយ​នា​ឆ្នាំ​២០២៣ ដល់​២៧ភាគរាយ​ក្នុង​ឆ្នាំ​២០២៦ ។ ចំណាប់អារម្មណ៍ល្អចំពោះ​ប្រទេស​ចិនរបស់អ្នកផ្តល់បទសម្ភាសន៍ដែលជា​សមាជិក​បក្សប្រជាធិបតេយ្យបាន​កើន​ឡើង​ពី​២១ភាគរយ​ ដល់​៣៤ភាគរយ​ ។ រីឯចំណាប់អារម្មណ៍ល្អចំពោះ​ប្រទេស​ចិនរបស់អ្នកផ្តល់បទសម្ភាសន៍ដែលជា​សមាជិកបក្សសាធារណរដ្ឋបាន​កើន​ឡើង​ពី​៩ភាគរយ​ ដល់១៨ភាគរយ​ ។ បើប្រៀបធៀបនឹងក្រុម​មនុស្ស​ជរា ក្រុម​មនុស្ស​វ័យ​ក្មេង​និង​វ័យ​កណ្តាល​ដែល​មាន​អាយុក្រោម​៥០ឆ្នាំ មាន​អាកប្បកិរិយាកាន់តែវិជ្ជមានចំពោះប្រទេសចិន។

នៅខែ​មេសា ក្រុមហ៊ុន​Gallup ដែលជាអង្គភាពស្ទង់មតិរបស់សហរដ្ឋអាមេរិកក៏បានចេញផ្សាយ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នៅទូទាំង​ពិភពលោក ការ​ស្ទង់​មតិ​ប្រចាំ​ឆ្នាំ​លើក​នេះ បាន​គ្របដណ្តប់​លើ​ប្រទេស​ជាង​១៣០ និង​មាន​អ្នក​ចូល​រួម​ប្រហែល​១៣ម៉ឺននាក់​ ដែល​បាន​បង្ហាញថា នៅឆ្នាំ​២០២៥ ការទទួលស្គាល់ចំពោះ​ប្រទេសចិនបានវ៉ាដាច់​សហរដ្ឋ​អាមេរិក​ អត្រាគាំទ្រជាមធ្យមសម្រាប់ ភាពជាអ្នកដឹកនាំរបស់ប្រទេស​ចិន​គឺ៣៦ភាគរយ ខ្ពស់ជាង​អាមេរិក​៥ភាគរយ ។ ក្រុមហ៊ុន​Gallup បានបកស្រាយ​​ជា​ពិសេស​ថា ការស្ទង់​មតិ​លើក​នេះ​សម្រេច​​​នៅឆ្នាំ​២០២៥ នៅមិន​ទាន់​ដាក់​បញ្ចូល​ព្រឹត្តិការណ៍​ធំៗនៅឆ្នាំ​២០២៦ ដូច​ជា​អាមេរិកវាយ​ប្រហារទៅលើ​អ៊ីរ៉ង់ និង​អាមេរិក​ដក​ខ្លួន​ចេញពីអង្គការ​អន្តរជាតិ​ចំនួន​៦៦​នៅឡើយ​ទេ ។

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បាន​បង្ហាញថា ក្នុង​ចំណោមប្រទេស​ដែលមាន​ការ​​ទទួល​ស្គាល់កាន់តែខ្ពស់​ចំពោះ​ប្រទេស​ចិន​ មាន​ប្រទេស​ជាច្រើន​មាន​ការ​ទទួល​ស្គាល់​កាន់​តែ​ធ្លាក់​ចុះ​ចំពោះអាមេរិក​ ក្នុង​នោះ​បូក​រួម​ទាំង​សម័្ពន្ធមិត្ត​របស់​អាមេរិក​ ដូច​ជា​អង់គ្លេស អេស្ប៉ាញ អ៊ីតាលី​និង​អៀរឡង់ជា​ដើម​ ។ ទាក់ទិន​នឹងរឿង​នេះ កាសែត The Tribune នៃ​ប្រទេសឥណ្ឌា បាន​អះអាងថា ការ​ទទួល​ស្គាល់​ចំពោះ​ភាពជាអ្នកដឹកនាំនៅលើ​ពិភពលោក​របស់ប្រទេស​ចិនបានវ៉ាដាច់​សហរដ្ឋ​អាមេរិក លទ្ធផល​នេះ​បាន​ឆ្លុះបញ្ចាំង​ពីស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ​កាន់តែទូលំទូលាយ ប្រទេស​និង​តំបន់​ជា​ច្រើន​ ក្នុង​នោះ​បូក​រួម​ទាំង​សម័្ពន្ធមិត្ត​ជា​ប្រពៃណីរបស់​អាមេរិក​ បាន​និង​កំពុង​វាយ​តម្លៃ​ជា​ថ្មីម្តង​ទៀត​ចំពោះគោលជំហរ​របស់​ខ្លួន​ក្នុង​ពិភពលោក​ដែល​មានភាពបែកបាក់គ្នា​ និងពហុប៉ូលកាន់តែខ្លាំងឡើង ៗ ។

លោក David Gosset ស្ថាបនិកនៃវេទិកាចិន-អឺរ៉ុប និងជាអ្នកផ្តួចផ្តើមគំនិតសកលចិនអឺរ៉ុប និង​អាមេរិកបាន​លើកឡើង​ថា ក្នុង​បរិបទដែល​ធ្វើ​ការ​ប្រកួតប្រជែង​ខាង​ពាណិជ្ជកម្ម​ និង​រង​សម្ពាធពីខាង​ក្រៅ​ជា​បន្តបន្ទាប់ ប្រទេស​ចិន​បាន​ប្រកាន់ខ្ជាប់​ការ​រៀប​ចំចាត់ចែង​ពាណិជ្ជកម្ម​អន្តរជាតិ​ចម្រុះ​ លំនឹង​ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ធ្វើឱ្យរចនាសម្ព័ន្ធពាណិជ្ជកម្មរបស់ខ្លួន មាន​សុក្រឹតភាព ដែល​បាន​បង្ហាញឱ្យ​ឃើញនូវ​សមត្ថភាពទប់ទល់នឹងហានិភ័យ និងភាពធន់នៃការអភិវឌ្ឍដ៏​ខ្លាំង​ក្លា ។ ព្រម​ពេល​ជា​មួយ​គ្នា​នេះ ប្រទេសចិន​ទទួល​បាន​ការ​រកឃើញថ្មីលើ​វិស័យបច្ចេកវិទ្យា ដូចជាបញ្ញាសិប្បនិម្មិត ថាមពលថ្មី និងរថយន្តអគ្គិសនីជាដើម​ ដោយ​ឡែក​ អំណាចទន់ក៏បាន​កើន​ឡើង​ ដូច្នេះ ភាពទាក់ទាញរបស់ចិន​លើឆាកអន្តរជាតិបាន​កើន​ឡើង​យ៉ាង​ខ្លាំង។

ជា​ពិសេស ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ បណ្តាញទំនាក់ទំនងសង្គម ដូចជា​កម្មវិធី rednote ជាដើម​ ធ្វើ​ឱ្យមនុស្ស​​លោក​ខាង​លិច​ ជា​ពិសេស​គឺ​ក្រុម​មនុស្សវ័យ​ក្មេង​អាច​យល់​ដឹង​ពី​ជីវភាពរស់នៅ​ជា​ប្រចាំ​របស់​ចិន​កាន់តែច្រើន​ឡើង​ ។ ព្រម​ពេល​ជា​មួយ​គ្នា​នេះ យោងតាម​គោលនយោបាយផ្តល់​ងាយ​ស្រួល​ ដូចជា​ការ​លើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនជាដើម​ ធ្វើ​ឱ្យ​ជន​បរទេស​អាច​ធ្វើ​ដំណើរ​ និង​​ទេសចរណ៍កម្សាន្ត​នៅប្រទេស​ចិន​កាន់​តែ​ងាយ​ស្រួល​ ។ ក្នុង​អំឡុង​វិស្សមកាលទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ​នេះ នៅប្រទេស​ចិន​ មាន​ភ្ញៀវទេសចរបរទេស​យ៉ាង​ច្រើន​ដែល​គួរ​ឱ្យ​កត់សម្គាល់​ ។ ក្នុង​បណ្តាញទំនាក់ទំនងសង្គម អ្នកបង្កើតមាតិការ​បរទេស​ជាច្រើន​បាន​ប្រើ​ប្រាស់​កាមេរ៉ា បង្ហោះបទពិសោធន៍ពិតៗរបស់​ខ្លួន​ចំពោះប្រទេសចិនទៅកាន់ពិភពលោក ដែលធ្វើ​ឱ្យអ្នក​ផងទាំង​ពួង​អាច​មើលឃើញប្រទេសចិន ដែលផ្ទុយស្រឡះពីការ​ផ្សព្វផ្សាយ​របស់លោកខាងលិច។

ក្នុង​ពិភពលោក​ដែល​មានភាព​បម្រែបម្រួល​យ៉ាង​ខ្លាំង ប្រទេស​ចិន​បាន​និង​កំពុង​ក្លាយ​ទៅជា​កម្លាំង​មានភាពប្រាកដប្រជា​ដ៏​សំខាន់​កាន់តែខ្លាំង​ឡើងៗ តាមរយៈស្ថិរភាព​ការ​អភិវឌ្ឍ និង​ការ​បន្ត​បន្ទាប់​របស់​គោលនយោបាយ​របស់​ខ្លួន​ ។ ម្ខាងគឺ​ការ​ផ្ទុះអាវុធ ការ​ដាក់​ទណ្ឌកម្ម និងការ​ដំឡើង​​​ពន្ធគយ ហើយ​ម្ខាង​ទៀត​គឺ​ការអភិវឌ្ឍ​រួមគ្នា និងចែក​រំលែក​​ឱកាស​ជា​មួយគ្នា ។ តើ​ពិភពលោក​ត្រូវ​មាន​អនាគត​យ៉ាង​ណា បណ្តា​ប្រទេស​នានា​កំពុង​ធ្វើ​ការ​ជ្រើស​រើស​របស់​ខ្លួន​៕

វិទ្យុមិត្តភាពកម្ពុជាចិន