* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ដូណាល់ ត្រាំ បញ្ជាក់ថាសង្គ្រាមនៅអ៊ីរ៉ង់អាចនឹងបញ្ចប់ភ្លាមៗប្រសិនបើទីក្រុងតេអេរ៉ង់យល់ព្រមតាមសំណើ

06-05-2026 20:40

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃពុធ នេះបានថ្លែងថា ប្រសិនបើប្រទេសអ៊ីរ៉ង់គោរពតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា នោះសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ អាចនឹងត្រូវបញ្ចប់ ហើយច្រកសមុទ្រហ័រមូស នឹងត្រូវបើកដំណើរការឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈការបង្ហោះសារលើបណ្តាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា ក្នុងករណីដែលអ៊ីរ៉ង់យល់ព្រមតាមសំណើ ប្រតិបត្តិការយោធាដែលលោកហៅថា "Epic Fury" នឹងត្រូវបញ្ចប់ ហើយវិធានការបិទខ្ទប់កំពង់ផែនឹងត្រូវដកចេញ ដើម្បីអនុញ្ញាតឱ្យច្រកសមុទ្រហ័រមូសបើកចំហសម្រាប់នាវាចរណ៍គ្រប់ប្រភេទ រួមទាំងនាវារបស់អ៊ីរ៉ង់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអាមេរិករូបនេះបានសង្កត់ធ្ងន់ក្នុងន័យព្រមានយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើភាគីអ៊ីរ៉ង់មិនព្រមព្រៀងតាមសំណើនេះទេ សកម្មភាពទម្លាក់គ្រាប់បែកនឹងត្រូវចាប់ផ្តើមឡើងវិញភ្លាមៗ ហើយវានឹងមានកម្រិត និងអាំងតង់ស៊ីតេខ្លាំងក្លាជាងមុនឆ្ងាយណាស់៕​