* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

អ៊ីរ៉ង់ពិនិត្យសំណើថ្មីរបស់អាមេរិក ខណៈមានសេចក្ដីរាយការណ៍ថាភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម (Video inside)

06-05-2026 22:45

(អ៊ីស្លាម៉ាបាដ)៖ ប្រទេសអ៊ីរ៉ង់​ នាថ្ងៃពុធនេះបានឱ្យដឹងថា ខ្លួនកំពុងពិនិត្យលើសំណើថ្មីមួយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានប្រភពបង្ហើបថា ទីក្រុងវ៉ាស៊ីនតោន​ និងទីក្រុងតេអេរ៉ង់
កំពុងខិតជិតសម្រេចបាននូវអនុស្សរណៈដែលមានខ្លឹមសារត្រឹមតែមួយទំព័រ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងផ្ដល់ចម្លើយតបវិញក្នុងពេលឆាប់ៗ តាមរយៈប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល និងជាអ្នកនាំសារដ៏សំខាន់រវាងភាគីទាំងពីរ។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបង្ហោះសារលើបណ្ដាញសង្គមថា សង្គ្រាមអាចនឹងបញ្ចប់ ប្រសិនបើអ៊ីរ៉ង់យល់ព្រមគោរពតាមអ្វីដែលបានព្រមព្រៀងគ្នា លើអនុស្សរណៈដែលមាន ១៤ចំណុចសំខាន់ៗ សំដៅបញ្ចប់ជម្លោះជាផ្លូវការ និងឈានទៅរកការជជែកពីការបើកច្រកសមុទ្រហ័រមូស ព្រមទាំងការដកទណ្ឌកម្មសេដ្ឋកិច្ច។

ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក មិនទាន់មានការបញ្ចេញមតិជាសាធារណៈណាមួយនៅឡើយទេជុំវិញវឌ្ឍនភាពនេះ។ ប្រភពពីមន្ត្រីអ៊ីស្រាអែលមួយរូបបានបង្ហើបថា ទីក្រុងតេអាវីវមិនបានទទួលដំណឹងថា លោក ត្រាំ ជិតសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនោះទេ ហើយផ្ទុយទៅវិញ យោធាអ៊ីស្រាអែលកំពុងតែត្រៀមលក្ខណៈសម្រាប់ការបង្កើនកម្រិតនៃការប្រយុទ្ធគ្នាឱ្យកាន់តែខ្លាំងក្លាថែមទៀត៕