* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្ថាបនិកទូរទស្សន៍ព័ត៌មានអាមេរិក CNN ទទួលមរណភាព ក្នុងវ័យ៨៧ឆ្នាំ (Video inside)

07-05-2026 13:51

(ញូវយ៉ក)៖ លោក Ted Turner សហគ្រិនអាមេរិក ដែលជាអ្នកនាំឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងការផ្សាយព័ត៌មានលើទូរទស្សន៍ នៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជានៅទូទាំងពិភពលោក តាមរយៈការបង្កើតបណ្តាញទូរទស្សន៍ព័ត៌មាន CNN កាលពីឆ្នាំ១៩៨០ ទើបតែបានទទួលមរណភាព ក្នុងវ័យ៨៧ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦។

ដំណឹងមរណភាពរបស់លោក Turner ត្រូវបានប្រកាសដោយទូរទស្សន៍ CNN កាលពីថ្ងៃពុធ។ CNN ដែលមានឈ្មោះពេញថា Cable News Network បាននាំមកនូវការផ្លាស់ប្តូរទាំងស្រុង ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិក ជាមួយការផ្តោតជាចម្បងរបស់ទូរទស្សន៍នេះ ទៅលើការផ្សាយព័ត៌មានទាន់ហេតុការណ៍ជាប់ ២៤ម៉ោង។ CNN ត្រូវបានគេចាប់ផ្តើមស្គាល់ជាសកល តាមរយៈការផ្សាយទាក់ទង​អំពីសង្រ្គាមឈូងសមុទ្រ ឬ Gulf War នៅមជ្ឈិមបូព៌ា កាលពីឆ្នាំ១៩៩០ និង១៩៩១។ CNN គឺជាបណ្តាញទូរទស្សន៍ដំបូងបង្អស់ ដែលផ្សាយព័ត៌មានសុទ្ធឥតឈប់ ហើយមកដល់សព្វថ្ងៃនេះ CNN បានពង្រីកវត្តមានដោយមានការិយាល័យ អ្នករាយការណ៍ និង​ទស្សនិកជន នៅជុំវិញពិភពលោក និងត្រូវបានចាត់ទុកជា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ល្បីបំផុតមួយ។

គួរបញ្ជាក់ថា លោក Ted Turner បានក្លាយជាមហាសេដ្ឋី តាមរយៈការស្នងមុខជំនួញផ្ទាំងប៉ាណូពាណិជ្ជកម្មរបស់ឪពុកលោក រួចហើយបានទិញស្ថានីយទូរទស្សន៍តូចមួយ នៅឆ្នាំ១៩៧០ បន្ទាប់មកប្រែក្លាយវាទៅជាអាណាចក្រប្រព័ន្ធផ្សព្វផ្សាយដ៏ធំសម្បើមមួយ។ លោកបានរៀបការនិងលែងលះសរុប៣លើក ដោយមានកូនចំនួន៥នាក់។ អាពាហ៍ពិពាហ៍លើកទី៣របស់លោក ជាមួយលោកស្រី Fonda ដែលមានរយៈពេល១០ឆ្នាំ បានបញ្ចប់ទៅតាំងតែពីឆ្នាំ២០០១។ បើតាមទស្សនាវដ្តី Forbes លោក Turner មានទ្រព្យសម្បត្តិជិត ៣ពាន់លានដុល្លារ៕