* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមអ្នកជំនាញផ្នែកថាមពល ថាបញ្ហាផ្គត់ផ្គង់ប្រេងនឹងកាន់តែអាក្រក់ ដោយសារស្តុកប្រេងថយចុះ ហើយត្រូវចាយពេលយូរ ដើម្បីត្រឡប់ទៅដូចកម្រិតមុនសង្រ្គាមមជ្ឈិមបូព៌ា (Video inside)

07-05-2026 16:53

(ឡុងដ៏)៖ បញ្ហាផ្គត់ផ្គង់ប្រេងអាចនឹងកាន់តែតឹងតែង នៅប៉ុន្មានសប្តាហ៍ទៅមុខ ទោះបីជាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ពីព្រោះវាត្រូវចំណាយពេលច្រើន សម្រាប់ការដឹកជញ្ជូនចេញពីឈូងសមុទ្រមជ្ឈិមបូព៌ា និងដើម្បីទៅដល់ក្រុមហ៊ុនចម្រាញ់ប្រេងទូទាំងពិភពលោក ដូច្នេះក្រុមហ៊ុនប្រេង ប្រហែលជាបន្ថយការដឹកជញ្ជូនខ្លះ ដើម្បីទុកបំពេញតម្រូវការខ្លាំង​នៅរដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦។

បណ្តានាយកប្រតិបត្តិក្រុមហ៊ុនថាមពល ធនាគារវិនិយោគ និងអ្នកវិភាគទីផ្សារ បានឱ្យដឹងថា ពិភពលោកបានប្រើប្រាស់​មធ្យោបាយបណ្តោះអាសន្ន ដូចជាស្តុកប្រេងពាណិជ្ជកម្ម ប្រេងជាប់គាំងនៅសមុទ្រ និងប្រេងបម្រុងសម្រាប់សង្គ្រោះបន្ទាន់ មកទូទាត់ផលប៉ះពាល់ពីសង្គ្រាមមជ្ឈិមបូព៌ា។ នេះផលប៉ះពាល់ពីការរំខានចំពោះការផ្គត់ផ្គង់ប្រេងលើទីផ្សារ និងសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ទាំងស្រុងផង ចុះប្រសិនគេត្រូវចំណាយពេលរាប់ខែ ដើម្បីធ្វើឱ្យការផលិត និងនាំចេញនៅមជ្ឈិមបូព៌ា ត្រឡប់ទៅរកកម្រិតដូចមុនពេលមានសង្គ្រាមវិញ នឹងមានអ្វីកើតឡើង?

ទន្ទឹមនេះ ការថយចុះយ៉ាងឆាប់រហ័សនៃស្តុកប្រេងពាណិជ្ជកម្ម និងប្រេងបម្រុងសម្រាប់សង្គ្រោះបន្ទាន់ បានកើតឡើងនៅពេលដែលស្តុកប្រេងចេះតែកើន ខណៈក្រុមហ៊ុនចម្រាញ់ប្រេង និងអ្នកលក់រាយ កំពុងត្រៀមខ្លួនសម្រាប់តម្រូវការខ្លាំងអំឡុងរដូវក្តៅ។ ប្រព័ន្ធថាមពលសកល នឹងចូលទៅក្នុងតម្រូវការកំពូលនាពេលឆាប់ៗ ក្នុងស្ថានភាពដែលមិនមានប្រេងគ្រប់គ្រាន់ សម្រាប់ដោះស្រាយការកើនឡើងនូវការបើកបរក្នុងរដូវក្តៅ សេវាកម្មអាកាសចរណ៍ កសិកម្ម និងការដឹកជញ្ជូនទំនិញ។

កត្តាទាំងនោះហើយ ធ្វើឱ្យប្រព័ន្ធថាមពលពិភពលោកតានតឹង និងពន្យឺតពេលសម្រាប់អ្នកផលិត និងចម្រាញ់ប្រេង ដើម្បីយកមកបំបាត់ភាពខ្វះខាតក្នុងការផ្គត់ផ្គង់ និងបញ្ចុះតម្លៃប្រេងឥន្ធនៈឱ្យទៅកម្រិតមុនសង្គ្រាម៕