* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បទវិភាគ៖ «សេវាកម្មចិន» លើកស្ទួយការប្រើប្រាស់នៅទូទាំងពិភពលោក

07-05-2026 17:43

(ប៉េកាំង)៖ ពីដើរលេងកម្សាន្តនៅទីក្រុងបុរាណ ដល់ទស្សនាព្រឹត្តិការណ៍កីឡានិងការស្តែងសិល្បៈដោយសប្បាយរីករាយ ពីការប្រមូលទិញសំបុត្ររមណីយដ្ឋានពេញនិយម ដល់ធ្វើដំណើរនិងមើលភាពយន្តដ៏រីករាយ ។ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ឧសភាដែលទើបកន្លងផុតទៅ ប្រទេសចិនបានទទួលសមិទ្ធផលលើ ការប្រើប្រាស់គួរឱ្យកត់សម្គាល់ ។ ប្រព័ន្ធសារព័ត៌មានបរទេសបានវាយតម្លៃថា ទ្រង់ទ្រាយនៃការធ្វើដំណើរ និងឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ឧសភា បាននាំមុខគេនៅលើពិភពលោក ហើយបានក្លាយជាទិសដៅដ៏សំខាន់ នៃការស្តារទីផ្សារទេសចរណ៍សកលឡើងវិញទៀតផង ។

ទិន្នន័យជាភស្តុតាងដែលគួរឱ្យជឿជាក់បំផុត៖ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ឧសភា លំហូរអ្នកដំណើរទៅមកនៅទូទាំងប្រទេសចិនមានចំនួន ១៥១៧លាននាក់ បានកើនឡើង ៣,៤៩ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។

ប្រាក់ចំណូលនៃការលក់ដូររបស់វិស័យប្រើប្រាស់នៅទូទាំងប្រទេសចិនបានកើនឡើង ១៤,៣ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះការប្រើប្រាស់ខាងសេវាកម្មបានកើនឡើងយ៉ាងខ្លាំង ប្រាក់ចំណូលនៃការលក់ដូររបស់ វិស័យទេសចរណ៍និងសេវាកម្សាន្តបានកើនឡើង ២១,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ប្រាក់ចំណូលនៃការលក់ដូររបស់សេវាកម្ម សម្រាប់គ្រួសារបានកើនឡើង ១៤,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ការប្រើប្រាស់ខាងសេវាកម្មដែលមានការកើនឡើងយ៉ាងខ្លាំង បានឆ្លុះបញ្ចាំងពីសក្តានុពលរបស់ទីផ្សារដ៏ធំធេង ។

“សេវាកម្មចិន” មិនត្រឹមតែបានលើកស្ទួយទីផ្សារប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបានលើកស្ទួយការប្រើប្រាស់ នៅទូទាំងពិភពលោកផងដែរ ។ បច្ចុប្បន្ននេះ ប្រទេសចិនបានអនុវត្តការលើកលែងទិដ្ឋាការដោយឯកតោភាគី ចំពោះប្រទេស៥០ នៅទូទាំងប្រទេសចិនមានហាងលក់ទំនិញដកប្រាក់ពន្ធ ចំនួនលើសពី៨ពាន់កន្លែង ផ្តល់សេវាកម្ម “ទិញភ្លាមបង្វិលដកពន្ធភ្លាម” ។ ពេលទៅដើរលេងនៅប្រទេសចិន ភ្ញៀវទេសចរបរទេសលែងគ្រាន់តែថតរូបតែប៉ុណ្ណោះទេ ថែមទាំងនឹងចាប់អារម្មណ៍ដោយផ្ទាល់ ដល់ទំនៀមទម្លាប់ប្រពៃណីចិន និងយកបទពិសោធន៍ពីបច្ចេកវិទ្យាទំនើបៗដ៏មានភាពទាក់ទាញ ហើយនឹងយល់ដឹងពី ជីវភាពរស់នៅរបស់ប្រជាជនចិនទៀតផង ។ ប្រទេសចិនដែលមានភាពបើកទូលាយ បរិយាបន្ន ទទួលភ្ញៀវយ៉ាងរាក់ទាក់កក់ក្តៅ និងមានសេវាកម្មដ៏ល្អប្រសើរ បានក្លាយជាគោលដៅទេសចរណ៍ដ៏ល្អ របស់ភ្ញៀវទេសចរនៅទូទាំងពិភពលោក ។

ព្រមពេលជាមួយគ្នានេះ អ្នកទេសចរចិនជាច្រើនក៏បានចេញដំណើរទៅ ទេសចរណ៍កម្សាន្តនៅបរទេសឆ្លៀតឱកាស វិស្សមកាលទិវាពលកម្មអន្តរជាតិ១ឧសភា ។ ពួកគេបានដើរលេងនៅទូទាំងពិភពលោក ដែលបាននាំមកនូវកម្លាំងចលករ ដើម្បីជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍សកល ។ សំខាន់ជាងនេះទៅទៀត វិស័យទេសចរណ៍វប្បធម៌ចិន បានលើកកម្ពស់គំរូសេវាកម្ម និងធ្វើឱ្យការយកបទពិសោធសេណារីយ៉ូមានភាពកាន់តែប្រសើរឡើង ដែលបានផ្តល់នូវ "គំរូចិន" សម្រាប់ការអភិវឌ្ឍមុខរបរសេវាកម្មសកល។ លោក Kimutai Ng'eno អ្នកទទួលខុសត្រូវនៃរដ្ឋបាលទេសចរណ៍ នៃប្រទេសកេនយ៉ា សម្គាល់ឃើញថា ប្រទេសចិនបានក្លាយទៅជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញការប្រើប្រាស់ ទេសចរណ៍សកល ការស្វែងរករបស់ភ្ញៀវទេសចរចិនចំពោះគុណភាពខ្ពស់ និងសេវាកម្មមានភាពកាន់តែស៊ីជម្រៅ បានធ្វើឱ្យវិស័យទេសចរណ៍សកល បង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ជាថ្មីឡើងវិញ។

បច្ចុប្បន្ននេះ សេដ្ឋកិច្ចសកលស្តារឡើងវិញដោយទន់ខ្សោយ ការគាំពារនិយមផ្នែកពាណិជ្ជកម្មក៏បានងើបឡើងវិញ សេដ្ឋកិច្ចសកលពោរពេញទៅដោយភាពមិនប្រាកដប្រជា ។ ប៉ុន្តែកម្លាំងចលករនៃសេដ្ឋកិច្ចចិនក្នុងវិស្សមកាល បាននាំមកនូវភាពជាក់លាក់ដ៏មានតម្លៃដល់សេដ្ឋកិច្ចសកល ។ នាពេលថ្មីៗកន្លងទៅនេះ ស្ថាប័នអន្តរជាតិជាច្រើន ដូចជាធនាគារ Deutsche ជាដើមបាននាំគ្នាដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចចិន ។ វេបសាយនៃទស្សនាវដ្តី Eurasia Review របស់សហរដ្ឋអាមេរិកបានចេញផ្សាយអត្ថបទវាយតម្លៃថា ប្រទេសចិនបាននិងកំពុងប្រែខ្លួនពីរោងច្រកសកល ទៅជាទីផ្សារសកលដោយនឹងនរ ជានិច្ចកាល ចិនតែងតែជាយុថ្កាលំនឹងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកល ប្រកបដោយស្ថិរភាពដែលមិនអាចខ្វះបាន៕

វិទ្យុមិត្តភាពកម្ពុជាចិន