* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិនផ្តន្ទាទោសប្រហារជីវិតអតីតរដ្ឋមន្រ្តីការពារជាតិ២រូប គឺលោក Wei Fenghe និងលោក Li Shangfu ដោយសារអំពើពុករលួយ (Video inside)

07-05-2026 18:05

(ប៉េកាំង)៖ អតីតរដ្ឋមន្រ្តីការពារជាតិចិន២រូប គឺលោក Wei Fenghe និងលោក Li Shangfu ត្រូវបានផ្តន្ទាទោសប្រហារជីវិតដោយព្យួររយៈពេល២ឆ្នាំ ក្រោមបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua នាថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦។

អតីតមន្រ្តីជាន់ខ្ពស់ទាំង២រូបនេះ ត្រូវបានបណ្តេញចេញពីគណបក្សកុម្មុយនីស្តចិន កាលពីឆ្នាំ២០២៤ ក្រោមហេតុផល «បំពានបទវិន័យធ្ងន់ធ្ងរ» ដែលជាភាសាមួយ ជាទូទៅសំដៅលើការប្រព្រឹត្តអំពើពុករលួយ។ នៅប្រទេសចិន ការដាក់ទោសប្រហារជីវិតដោយព្យួរដូចខាងលើនេះ គឺមានន័យថា ជាទោសដែលត្រូវបានសម្រាល ពោលគឺក្រោយរយៈពេល២ឆ្នាំកន្លងផុតទៅ ទោសនោះនឹងត្រូវប្តូរមកជាទោសជាប់ពន្ធនាគារអស់មួយជីវិតវិញ។

គួរបញ្ជាក់ថា លោក Wei Fenghe ធ្លាប់កាន់តួនាទីជារដ្ឋមន្រ្តីការពារជាតិទី១២ នៃប្រទេសចិន ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ខណៈលោក Li Shangfu បានឡើងកាន់តួនាទីបន្តពីរូបលោក ជារដ្ឋមន្រ្តីការពារជាតិចិនទី១៣។ លោក Li បានកាន់មុខតំណែងនេះត្រឹមប៉ុន្មានខែប៉ុណ្ណោះ គឺចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ខែតុលា ឆ្នាំដដែល។ រដ្ឋមន្រ្តីការពារជាតិចិនបច្ចុប្បន្ន គឺលោក Dong Jun៕