* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ជប៉ុន និងអេមីរ៉ាតអារ៉ាប់រួម ព្រមព្រៀងពិភាក្សាលើការពង្រីកការផ្គត់ផ្គង់ និងការស្ដុកទុកប្រេងរួមគ្នា (Video inside)

07-05-2026 20:29

(តូក្យូ)៖ ប្រទេសជប៉ុន និងអេមីរ៉ាតអារ៉ាប់រួម (UAE) បានឯកភាពគ្នាក្នុងការជំរុញកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពល រួមមានការពង្រីកការស្ដុកទុកប្រេងឆៅរួមគ្នានៅក្នុងប្រទេសជប៉ុន និងការបង្កើនការផ្គត់ផ្គង់ប្រេងពី UAE។ នេះបើតាមការបញ្ជាក់របស់ក្រសួងឧស្សាហកម្មជប៉ុន កាលពីថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក រីយ៉ូសី អាកាហ្សាវ៉ា (Ryosei Akazawa) បានបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និង UAE កាលពីដើមសប្តាហ៍នេះ ដើម្បីពង្រឹងសន្តិសុខថាមពល និងស្ថិរភាពនៃការផ្គត់ផ្គង់។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនប្រេងរដ្ឋរបស់ UAE លោកបានស្នើឱ្យមានការបង្កើនទិន្នផលប្រេង ការបំពេញបន្ថែមស្ដុកបម្រុងឱ្យបានឆាប់រហ័ស និងការស្វែងរកផ្លូវដឹកជញ្ជូនថ្មីៗ ដើម្បីឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមាន។

ជុំវិញបញ្ហានេះ ជប៉ុនក៏បានបញ្ជាក់ជំហរថា បើទោះបីជាក្រុមហ៊ុនជប៉ុនមួយចំនួនទើបតែបានបញ្ជាទិញប្រេងឆៅពីរុស្ស៊ីក៏ដោយ ក៏ជប៉ុនមិនផ្លាស់ប្តូរគោលនយោបាយគាំទ្រអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ីរួមជាមួយក្រុមប្រទេស G7 នោះឡើយ។ ការស្វែងរកប្រភពផ្គត់ផ្គង់ឱ្យកាន់តែសម្បូរបែប រួមទាំងការបន្តយកប្រេងពីរុស្ស៊ីក្នុងកម្រិតកំណត់ គឺជាភាពចាំបាច់សម្រាប់សន្តិសុខថាមពលរបស់ជប៉ុន ដើម្បីឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមាននៅមជ្ឈិមបូព៌ា៕​