ឥណ្ឌា ប្តេជ្ញាកម្ចាត់បណ្តាញភេរវកម្ម មួយឆ្នាំក្រោយជម្លោះជាមួយប៉ាគីស្ថាន (Video inside)

08-05-2026 11:51

(ញូវដែលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី បាននិយាយថា ឥណ្ឌានៅតែមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការកម្ចាត់អំពើភេរវកម្ម និងបណ្តាញពាក់ព័ន្ធ ខណៈព្រឹត្តិការណ៍នៃការប៉ះទង្គិចគ្នាដ៏សាហាវជាមួយប៉ាគីស្ថាន មានរយៈពេលមួយឆ្នាំហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦។

ទំនាក់ទំនងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរដូចគ្នានេះ បានធ្លាក់ចុះយ៉ាងគំហុក កាលពីឆ្នាំមុន ក្រោយការវាយប្រហារថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Pahalgam នៃតំបន់ Kashmir ប៉ែកខាងឥណ្ឌាគ្រប់គ្រង ដោយបានសម្លាប់បុរសចំនួន ២៦នាក់ ដែលភាគច្រើនជាអ្នកទេសចរកាន់សាសនាហិណ្ឌូ។ ឥណ្ឌា ​បន្ទោស​ប៉ាគីស្ថាន​ថាបាន​ការគាំទ្រ​ការវាយប្រហារ​នោះ តែទីក្រុងអ៉ីស្លាម៉ាបាដ​​បដិសេធ។

ឥណ្ឌា​ បាន​បើក​ការវាយប្រហារ​ទៅលើប៉ាគីស្ថាន ដោយហៅវាថាជាប្រតិបត្តិការ Sindoor ទៅលើជំរំ​ភេរវករ កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ គិតមកដល់ពេលនេះ វាមានរយៈពេលមួយឆ្នាំនៃប្រតិបត្តិការ Sindoor ហើយលោក ម៉ូឌី គូសបញ្ជាក់ថា «យើងនៅតែរឹងមាំដូចរាល់ដង ក្នុងការប្តេជ្ញាកម្ចាត់អំពើភេរវកម្ម និងកម្ទេចបណ្តាញរបស់ពួកនេះ»