* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អង្គការនាវាចរណ៍សមុទ្រអន្តរជាតិ៖ កប៉ាល់សរុបប្រហែល១៥០០គ្រឿង ជាប់គាំងនៅតំបន់ឈូងសមុទ្រអារ៉ាប់ ដោយសារវិបត្តិសង្រ្គាមអ៉ីរ៉ង់ (Video inside)

08-05-2026 13:39

(បរទេស)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ប្រធានអង្គការនាវាចរណ៍សមុទ្រអន្តរជាតិ IMO របស់ UN បានឱ្យដឹងថា កប៉ាល់ប្រហែល១៥០០គ្រឿង រួមជាមួយនាវិកនៃកប៉ាល់ទាំងអស់នោះ ត្រូវជាប់គាំងនៅតំបន់ឈូងសមុទ្រអារ៉ាប់ ដោយសារតែវិបត្តិសង្រ្គាមមជ្ឈិមបូព៌ា ដែលបាននាំឱ្យអ៉ីរ៉ង់បិទខ្ទប់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងប្រាប់សន្និសីទនាវាចរណ៍សមុទ្រនៃទ្វីបអាមេរិក នៅឯប្រទេសប៉ាណាម៉ា អគ្គលេខាធិការ IMO លោក Arsenio Dominguez បាននិយាយថា នាពេលនេះ មាននាវិកខ្ទង់ ២០ ០០០នាក់ និងកប៉ាល់ប្រហែល១៥០០គ្រឿង ដែលកំពុងជាប់គាំង។ លោក Dominguez បានបន្តថា នាវិកទាំងនោះគឺជាជនស្លូតត្រង់ ដែលបំពេញការងាររៀងរាល់ថ្ងៃ ដើម្បីបម្រើជាប្រយោជន៍ដល់ប្រទេសដទៃទៀត ប៉ុន្តែឥឡូវត្រូវជាប់គាំង ដោយសារតែស្ថានការណ៍ភូមិសាស្រ្តនយោបាយ ដែលពួកគេមិនអាចធ្វើអ្វីកើត។

ប្រមុខ IMO បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នាវិក១០នាក់ហើយបានបាត់បង់ជីវិត ក្នុងការវាយប្រហារសរុបច្រើនជាង៣០លើក មកលើកប៉ាល់ពាណិជ្ជកម្ម ហើយលោកទទូចឱ្យចៀសវាងបញ្ជូនកប៉ាល់ថែមទៀត ទៅកាន់តំបន់ឈូងសមុទ្រអារ៉ាប់ ដើម្បីកុំឱ្យ​ចំនួននាវិកស្លាប់កើនឡើង ឬក៏នាំឱ្យមានការខាតបង់សេដ្ឋកិច្ចខ្លាំងជាងនេះ។ បើតាមលោក Dominguez ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទទួលបន្ទុកផ្លាស់ទីដល់ទៅ៨០ភាគរយ នៃទំនិញប្រើប្រាស់នៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា មុនពេលជម្លោះផ្ទុះឡើង ប្រេងនិងឧស្ម័ន២០ភាគរយរបស់ពិភពលោក ត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ជាប្រចាំ។ ការបិទខ្ទប់ច្រកសមុទ្រនោះ បានបង្កឱ្យតម្លៃប្រេងជាសកល ហក់ឡើងយ៉ាងគំហុក៕