* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តៃវ៉ាន់ក្រាលព្រំក្រហមទទួលមេដឹកនាំប៉ារ៉ាហ្កាយ ចំពោះមុខសម្ពាធការទូតរបស់ចិន (Video inside)

08-05-2026 15:00

(តៃប៉ិ)៖ នាថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ តៃវ៉ាន់បានទទួលស្វាគមន៍ប្រធានាធិបតីប៉ារ៉ាហ្កាយ លោក Santiago Pena ដោយកម្រាលព្រំក្រហម ចំពោះមុខការបង្កើនសម្ពាធការទូតរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សព្វថ្ងៃ ទីក្រុងតៃប៉ិ នៅសល់សម្ព័ន្ធមិត្តការទូតត្រឹមចំនួន១២ប៉ុណ្ណោះ បន្ទាប់ពីទីក្រុងប៉េកាំង ដែលចាត់ទុកដែនកោះនេះ ជាផ្នែកនៃទឹកដីរបស់ចិន បានអូសទាញប្រទេសដទៃទៀត ឱ្យដោះដៃចោលតៃវ៉ាន់ ដើម្បីព្យាយាមធ្វើឱ្យតៃប៉ិឯកោ នៅលើឆាកអន្តរជាតិ។ ប៉ារ៉ាហ្កាយគឺជាសម្ព័ន្ធមិត្តតែមួយគត់របស់តៃវ៉ាន់នៅទ្វីបអាមេរិកខាងត្បូង។

លោក ​Pena ដែលនឹងបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅតៃវ៉ាន់ ធ្លាប់បានពិពណ៌នាតៃវ៉ាន់ ថាជាដៃគូដ៏សំខាន់បំផុតមួយរបស់​ប្រទេសប៉ារ៉ាហ្កាយ។ ក្នុងឱកាសទទួលស្វាគមន៍ខាងលើ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានអរគុណលោកប្រធានាធិបតីប៉ារ៉ាហ្កាយ និងរដ្ឋាភិបាលរបស់លោក សម្រាប់ការជួយបង្ហាញសំឡេងគាំទ្រជាយូរមកហើយ​ចំពោះតៃវ៉ាន់នៅលើឆាកអន្តរជាតិ។ លោក Lai បានបន្តថា តៃវ៉ាន់និងប៉ារ៉ាហ្កាយ គឺជាដៃគូដែលប្តេជ្ញាយ៉ាងមុតមាំចំពោះ​តម្លៃនៃលទ្ធិប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្ស។

ដំណើរទស្សនកិច្ចរបស់លោក Pena កើតមានឡើង បន្ទាប់ពីលោក Lai Ching-te ទើបតែត្រឡប់មកពីបំពេញទស្សនកិច្ច​នៅប្រទេសអេស្វាទីនី ដែលជាសម្ព័ន្ធមិត្តតែមួយគត់របស់តៃវ៉ាន់នៅទ្វីបអាហ្រ្វិក។ តៃវ៉ាន់បានចោទចិនថា បានព្យាយាមរារាំង​ទស្សនកិច្ចរបស់លោក Lai ទៅកាន់អេស្វាទីនី តាមរយៈការដាក់សម្ពាធយ៉ាងខ្លាំងឱ្យប្រទេសចំនួន៣ នៅមហាសមុទ្រឥណ្ឌា រួមមាន Seychelles, Mauritius និង Madagascar លុបចោលការផ្តល់សិទ្ធិហោះហើរឆ្លងកាត់ សម្រាប់គម្រោងទស្សនកិច្ចដើម​របស់លោក Lai ដែលត្រូវបានគ្រោងប្រព្រឹត្តទៅ ពីថ្ងៃទី២២ ដល់ទី២៦ ខែមេសា ហើយត្រូវបានលុបចោលវិញ។ ទីបំផុត លោក Lai ត្រូវបង្ខំចិត្តប្រើប្រាស់យន្តហោះរបស់មហាក្សត្រអេស្វាទីនី ដើម្បីធ្វើដំណើរទៅដល់ប្រទេសអាហ្រ្វិកនោះ កាលពីដើមខែឧសភានេះ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកចុងក្រោយរបស់លោក Lai គឺត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលដែល​លោកបំពេញទស្សនកិច្ចទៅកាន់ បណ្តាប្រទេសដែនកោះនៅប៉ាស៉ីហ្វិក ដែលជាសម្ព័ន្ធមិត្តតៃវ៉ាន់ ហើយឆ្លៀតឈប់សំចតនៅកោះ Guam ដែលជាដែនដីរបស់សហរដ្ឋអាមេរិក៕