នៅឯអាស៊ាន នាយករដ្ឋមន្រ្តីសិង្ហបុរី អំពាវនាវដល់ប្លុកឱ្យឆាប់ផ្តល់សច្ចាប័ន ដល់កិច្ចព្រមព្រៀងសន្តិសុខប្រេង និងពាណិជ្ជកម្ម (Video inside)

08-05-2026 17:01

(សេប៊ូ, ហ្វីលីពីន)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong បាននិយាយនាថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ថាសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (អាស៊ាន) ត្រូវតែពង្រឹងសន្តិសុខថាមពលរួម និងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ ដើម្បីត្រៀមលក្ខណៈសម្រាប់ពិភពលោកដែលរងការរំខានភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅប្រទេសហ្វីលីពីន លោក Wong ថាជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា បានប៉ះពាល់ដល់រដ្ឋជាសមាជិកទាំងអស់។ លោកគូសបញ្ជាក់ថា «ចំពោះមុខនៃវិបត្តិនេះ យើងត្រូវតែលើកកម្ពស់សាមគ្គីភាពអាស៊ាន»

លោក Wong បានអំពាវនាវឱ្យមានការផ្តល់សច្ចាប័នយ៉ាងឆាប់រហ័ស លើកិច្ចព្រមព្រៀងសន្តិសុខប្រេងអាស៊ាន ដែលត្រូវបានបន្តជាថ្មីកាលពីឆ្នាំ២០២៥ ដោយនិយាយថា វានឹងផ្តល់ឱ្យអាស៊ាននូវវិធីសាស្រ្តបន្ថែម ដើម្បីឆ្លើយតបនឹងវិបត្តិថាមពល។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិសុខប្រេងអាស៊ាន អនុញ្ញាតឱ្យប្រទេសជាសមាជិក ផ្តល់ប្រេង និងឧស្ម័នឱ្យគ្នាវិញទៅមក អំឡុងពេលមានការរំខានចំពោះការផ្គត់ផ្គង់៕