កងកម្លាំងអ៊ីរ៉ង់ចាប់ឃាត់នាវាដឹកប្រេង Ocean Koi នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់ (Video inside)

08-05-2026 20:08

(ឌូបៃ)៖ នាថ្ងៃសុក្រនេះ អ៊ីរ៉ង់បានធ្វើការចាប់ឃាត់នាវាដឹកប្រេងមួយគ្រឿងដែលមានឈ្មោះថា Ocean Koi នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់ ក្រោមការចោទប្រកាន់ថាបានព្យាយាមរំខានដល់ការនាំចេញប្រេងរបស់ទីក្រុងតេអេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីរ៉ង់ នាវាដែលដោតទង់ជាតិបាបាដូស (Barbados) មួយនេះ កំពុងផ្ទុកប្រេងរបស់អ៊ីរ៉ង់ ហើយត្រូវបានចោទប្រកាន់ថាបានព្យាយាមបង្កការរំខាន និងធ្វើឱ្យខូចខាតដល់ការនាំចេញប្

រេងរបស់ប្រទេសនេះ ដោយឆ្លៀតឱកាសកេងចំណេញពីស្ថានការណ៍ចលាចលនៅក្នុងតំបន់។

គួរបញ្ជាក់ថា​​​ ការចាប់ឃាត់នាវានេះ កើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រហ័រមូស៕