យោធាអាមេរិកបើកការវាយប្រហារលើនាវាដឹកប្រេងទទេរបស់អ៊ីរ៉ង់ចំនួន ២គ្រឿង (Video inside)

08-05-2026 22:33

(វ៉ាស៊ីនតោន)៖ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក បានឱ្យដឹងនាថ្ងៃសុក្រនេះថា កងទ័ពអាមេរិកបានបើកការវាយប្រហារទៅលើនាវាដឹកប្រេងទទេ (គ្មានផ្ទុកប្រេង) ដែលប្រើប្រាស់ទង់ជាតិអ៊ីរ៉ង់ចំនួន ២គ្រឿង បន្ទាប់ពីរកឃើញថានាវាទាំងនោះបានព្យាយាមរំលោភលើវិធានការបិទខ្ទប់របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X បញ្ជាការដ្ឋានកណ្តាលអាមេរិកបានបញ្ជាក់បន្ថែមថា នាវាដឹកប្រេងទី៣ របស់អ៊ីរ៉ង់ ក៏ត្រូវបានធ្វើឱ្យបាត់បង់សមត្ថភាពធ្វើប្រតិបត្តិការ កាលពីថ្ងៃពុធកន្លងទៅផងដែរ។ អង្គភាពដដែលនេះបានសង្កត់ធ្ងន់ថា​«បច្ចុប្បន្ន នាវាទាំង ៣គ្រឿងនេះ លែងមានសមត្ថភាពធ្វើនាវាចរណ៍ត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ង់វិញបានទៀតហើយ»៕