លោក Peter Magyar ស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីហុងគ្រី
09-05-2026 21:37
(ប៊ុយដាប៉ែស)៖ លោក Peter Magyar បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី នាថ្ងៃសៅរ៍ ទី៩ ខែឧសភានេះ ជាមួយការសន្យាដោះស្រាយភាពជាប់គាំងផ្នែកសេដ្ឋកិច្ចជាច្រើនឆ្នាំ និងទំនាក់ទំនងដ៏តានតឹងជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលមុន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Magyar អាយុ ៤៥ឆ្នាំ ដែលដឹកនាំគណបក្ស Tisza មាននិន្នាការស្តាំនិយមកណ្តល បានជំរុញឱ្យប្រជាជនហុងគ្រីដើរឆ្លងកាត់ច្រកទ្វារនៃការផ្លាស់ប្តូររបបដឹកនាំ។ លើសពីបញ្ហាព្រំដែនប្រទេស លោក Magyar ក៏បានប្តេជ្ញាកសាងឡើងវិញនូវទំនាក់ទំនងដ៏តឹងតែងរបស់ហុងគ្រីជាមួយសហភាពអឺរ៉ុប (EU) និងធ្វើការជាមួយប្លុកដើម្បីទទួលបានមូលនិធិរាប់ពាន់លានដុល្លាររបស់ EU ដែលជាប់គាំងផងដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតហុងគ្រីកាលពីខែមុនគណបក្សរបស់ លោក Magyar ទទួលសំឡេងភាគច្រើនក្នុងសភា ដោយ ឈ្នះអាសនៈ ចំនួន ១៤១ ក្នុងចំណោមអាសនៈ ទាំង ១៩៩ និងបានផ្តួលអតីតនាយករដ្ឋមន្រ្តី លោក Viktor Orban ដែលកាន់អំណាចអស់រយៈពេល ១៦ឆ្នាំ៕







