អង់គ្លេស ចល័តនាវាចម្បាំងទៅមជ្ឈិមបូព៌ា ដោយផ្តោតលេីលទ្ធភាពធ្វេីបេសកកម្មច្រកសមុទ្រ Hormuz
09-05-2026 22:54
(ឡុងដ៏)៖ ចក្រភពអង់គ្លេស បានឱ្យដឹងថា ខ្លួនកំពុងបញ្ជូននាវាចម្បាំង HMS Dragon ទៅកាន់តំបន់មជ្ឈិមបូព៌ាដែលជាការត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងចម្រុះជាតិសាសន៍ ដើម្បីការពារការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz នៅពេលដែលលក្ខខណ្ឌអនុញ្ញាត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦។
HMS Dragon ដែលជានាវាពិឃាតការពារដែនអាកាស ត្រូវបានបញ្ជូនទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតក្នុងខែមីនា មិនយូរប៉ុន្មានបន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាមអ៉ីរ៉ង់ ដេីម្បីជួយការពារប្រទេសស៉ីប។
ការផ្លាស់ប្តូរទីតាំងនាវាទៅកាន់មជ្ឈិមបូព៌ាធ្វើឡើង បន្ទាប់ពីបារាំងដាក់ពង្រាយក្រុមនាវាផ្ទុុកយន្តហោះចម្បាំងទៅកាន់សមុទ្រក្រហមភាគខាងត្បូង ខណៈដែលប្រទេសទាំងពីរធ្វើការរួមគ្នាលើផែនការការពារសំដៅស្តារទំនុកចិត្តលើផ្លូវពាណិជ្ជកម្ម។
បារាំង និងអង់គ្លេសបានធ្វើការលើគម្រោងមួយដើម្បីដាក់មូលដ្ឋានគ្រឹះដល់ការធ្វើ ដំណើរប្រកបដោយសុវត្ថិភាពតាមច្រកសមុទ្រ Hormuz នៅពេលស្ថានការណ៍មានស្ថិរភាព៕




