* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាវាដឹកហ្គាសមួយគ្រឿង ឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាព ខណៈអាមេរិករង់ចាំចម្លើយពីអ៊ីរ៉ង់ (Video inside)

10-05-2026 20:14

(វ៉ាស៊ីនតោន)៖ នាវាដឹកហ្គាសធម្មជាតិរបស់ប្រទេសកាតាមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយសុវត្ថិភាពនាថ្ងៃអាទិត្យនេះ ឆ្ពោះទៅកាន់ប្រទេសប៉ាគីស្ថាន​ ដែលជាលើកដំបូងបង្អស់ដែលនាវាដឹកហ្គាសកាតាបានឆ្លងកាត់បាន ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើង។​ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពព័ត៌មានបានបង្ហើបថា ការអនុញ្ញាតឱ្យនាវានេះឆ្លងកាត់ គឺជាសញ្ញាណនៃការកសាងទំនុកចិត្តរបស់អ៊ីរ៉ង់ ទៅកាន់ប្រទេសកាតា និងប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលក្នុងជម្លោះនេះ ហើយវាក៏បានជួយសង្គ្រោះប៉ាគីស្ថានពីវិបត្តិដាច់ភ្លើងផងដែរ។

ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នាវាមកពីបណ្តាប្រទេសណាដែលចូលរួមអនុវត្តទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងបញ្ហា ប្រសិនបើហ៊ានឆ្លងកាត់ច្រកសមុទ្រនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងរង់ចាំការឆ្លើយតបជាផ្លូវការពីអ៊ីរ៉ង់ លើសំណើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រំពឹងថានឹងទទួលបានចម្លើយនៅក្នុងពេល «ដ៏ឆាប់ៗនេះ»៕