* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តុលាការពាណិជ្ជកម្មអាមេរិក សម្រេចថាពន្ធគយជាសកល ១០ភាគរយរបស់លោក ត្រាំ ខុសច្បាប់ (Video inside)

11-05-2026 10:11

(វ៉ាស៊ីនតោន)៖ តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចថាការដាក់ចេញការយកពន្ធគយជាសកល ១០ភាគរយ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែកុម្ភៈកន្លងទៅ ធ្វើឡើងដោយខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីខែកុម្ភៈកន្លងទៅ លោក ត្រាំបានប្រើប្រាស់ផ្នែក១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកដំឡើងការយកពន្ធគយ រយៈពេល ១៥០ថ្ងៃ ដើម្បីដោះស្រាយ ឱនភាពពាណិជ្ជកម្ម។ ប៉ុន្តែ តុលាការពាណិជ្ជកម្មអន្តរជាតិអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានសម្រេចក្នុងសំឡេង២ ទល់នឹង១ ថាផ្នែកទី១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលលោក ត្រាំ យកមកប្រើដើម្បីដាក់ចេញពន្ធគយជាសកល១០ភាគរយ មិនបានដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មដែលបានកើតឡើងនៅពេលសហរដ្ឋអាមេរិកនាំចូលច្រើនជាងនាំចេញនោះទេ។

ពន្ធគយ១០ភាគរយរបស់លោក ត្រាំ នឹងត្រូវផុតសុពលភាពនៅថ្ងៃទី១៤ ខែកក្កដាខាងមុខ ប្រសិនបើមិនមានការពន្យារសុពលភាពពីសភាអាមេរិកទេនោះ។ ការសម្រេចចិត្តរបស់តុលាការពាណិជ្ជកម្មអាមេរិក គឺជាបរាជ័យជាលើកទី២សម្រាប់រដ្ឋបាលលោក ត្រាំ បន្ទាប់ពីតុលាការកំពូលអាមេរិកចាត់ទុកគោលនយោបាយពន្ធគយរបស់លោក ត្រាំថាខុសច្បាប់ដែរនោះ។ លើសពីនេះទៅទៀតបរាជ័យនេះកើតមានឡើង មុនពេលដែលរូបលោកត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភានេះ។ តែយ៉ាងណាក៏ដោយ រដ្ឋបាលលោក ត្រាំ បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ប្រឆាំងជំទាស់នឹងសាលក្រម តុលាការពាណិជ្ជកម្មអាមេរិក៕