* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឥណ្ឌាប្រាប់ពលរដ្ឋឱ្យសន្សំសំចៃប្រេង និងលុយបរទេស​ ចំពេលមានវិបត្តិថាមពលសកល (Video inside)

11-05-2026 11:13

(ញូវដែលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជំរុញឱ្យមានដាក់ចេញនូវវិធានការទ្រង់ទ្រាយធំនានាដេីម្បីសន្សំសំចៃប្រេង ដោយសារបញ្ហាតម្លៃថាមពលឡេីងថ្លៃជាសកលកំពុងដាក់សម្ពាធលើទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសឥណ្ឌា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦។

លោក Modi និយាយថាប្រជាជនគួរតែគិតទៅដល់របៀបធ្វើការពីផ្ទះ រៀបប្រជុំតាមអនឡាញ ប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈ​ ដូចជារថភ្លើងក្រោមដី និងការជិះរថយន្តរួមគ្នាដែលអាចសន្សំប្រេងបានមួយផ្នែក។

លោក Modi បន្ថែមថាក្នុងស្ថានភាពបច្ចុប្បន្ន ឥណ្ឌាក៏ត្រូវតែផ្តោតខ្លាំងលើការសន្សំរូបិយប័ណ្ណបរទេសផងដែរ ជាមួយការណែនាំដល់ប្រជាជនឱ្យចៀសវាងការទិញមាស ដែលត្រូវចំណាយច្រើនអំឡុងពេលរៀបអាពាហ៍ពិពាហ៍ និងកាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេសដែលមិនចាំបាច់យ៉ាងហោចណាស់មួយឆ្នាំ ដើម្បីសន្សំទុករូបិយប័ណ្ណបរទេស។

លោកក៏បានអំពាវនាវឱ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ប្រេងឆា ដោយពណ៌នាថាចលនានោះថាដេីម្បីសុខភាពល្អ និងស្នេហាជាតិ ហេីយស្នើកសិករកាត់បន្ថយការប្រើប្រាស់ជីកសិកម្មក្នុងចំនួនពាក់កណ្តាលនៃតម្រូវការ។

គួរបញ្ជាក់ថា​ ឥណ្ឌាជាប្រទេសនាំចូលប្រេង និងអ្នកប្រើប្រាស់ប្រេងធំជាងគេទី៣របស់ពិភពលោក៕