រដ្ឋមន្រ្តីការពារជាតិឡេតូនី លាលែងពីតំណែង ក្រោយកេីតឧប្បត្តិហេតុដ្រូនធ្លាក់ចំទីតាំងស្តុកប្រេងក្នុងប្រទេស (Video inside)
11-05-2026 11:54
(រីហ្កា)៖ រដ្ឋមន្ត្រីការពារជាតិឡេតូនី លោក Andris Spruds បានលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា បន្ទាប់ពីមានឧប្បត្តិហេតុយន្តហោះដ្រូនអ៊ុយក្រែនពីរគ្រឿងហោះចេញពីរុស្ស៉ី ហើយមកបុកទីតាំងស្តុកប្រេងក្នុងប្រទេសឡេតូនី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាថ្ងៃអាទិត្យនោះ នាយករដ្ឋមន្ត្រីឡេតូនី លោកស្រី Evika Silina បានទាមទារឱ្យមានការចុះចេញពីតំណែង ដោយនិយាយថាប្រព័ន្ធប្រឆាំងយន្តហោះដ្រូនមិនត្រូវបានដាក់ពង្រាយឱ្យបានលឿនគ្រប់គ្រាន់។ លោកស្រីបានតែងតាំងវរសេនីយ៍នៃកងទ័ពឡេតូនី លោក Raivis Melnis ជារដ្ឋមន្ត្រីការពារជាតិថ្មី។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha និយាយថាដ្រូនរបស់អ៊ុយក្រែនហើយបានហោះចូលឡេតូនី គឺជាលទ្ធផលនៃសង្គ្រាមអេឡិចត្រូនិចរបស់រុស្ស៉ី ដែលមានចេតនាបង្វែរដ្រូនចេញពីគោលដៅនៅក្នុងប្រទេសរុស្ស៊ីទៅកាន់កន្លែងផ្សេង។ ឡេតូនី និងលីទុយអានី បានស្នេីដល់អង្គការណាតូបង្កេីនការការពារនៅក្នុងតំបន់របស់ពួកគេ បន្ទាប់ពីឧប្បត្តិហេតុនេះ៕




