អាកាសយានដ្ឋានមមាញឹកបំផុតរបស់អង់គ្លេស រាយការណ៍ពីការធ្លាក់ចុះនៃអ្នកដំណើរ ដោយសារតែផលរំខានពីសង្រ្គាមមជ្ឈិមបូព៌ា (Video inside)

11-05-2026 16:56

(ឡុងដ៏)៖ អាកាសយានដ្ឋាន Heathrow នៅប្រទេសអង់គ្លេស បានឱ្យដឹងនាថ្ងៃចន្ទ ទី១១ ខែឧសភា ថាចំនួនអ្នកដំណើររបស់ខ្លួនធ្លាក់ចុះ ៥ភាគរយមកនៅត្រឹម ៦.៧លាននាក់ក្នុងខែមេសា ខណៈសង្រ្គាមអ៉ីរ៉ង់បានរំខានដល់ផែនការធ្វើដំណើរ ហេីយចរាចរណ៍ពីមជ្ឈិមបូព៌ាធ្លាក់ចុះជាង ៥០ភាគរយឯណោះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាកាសយានដ្ឋានដ៏មមាញឹកបំផុតនៃចក្រភពអង់គ្លេសមួយនេះ បានឱ្យដឹងទៀតថាចំនួនអ្នកដំណើរដែលផ្ទេរចេញ បានកើនឡើង ១០ភាគរយ នៅពេលដែលអ្នកដំណើរប្តូរទិសឆ្លងកាត់ទីក្រុងឡុងដ៍។

កាលពីខែមុន Heathrow បានព្រមានថាចំនួនអ្នកដំណើរទំនងជានៅតែធ្លាក់ចុះក្នុងរយៈពេញមួយឆ្នាំនេះ ដោយសារតែមានតម្រូវការផ្លាស់ទីលំនៅមួយចំនួនបន្ទាប់ពីការបិទដែនអាកាសមជ្ឈិមបូព៌ា។

Heathrow នឹងពិនិត្យឡើងវិញរួចធ្វើបច្ចុប្បន្នភាពការព្យាករអ្នកដំណើរឆ្នាំ២០២៦ សម្រាប់ខែមិថុនា ដោយនាយកប្រតិបត្តិ លោក Thomas Woldbye ពិពណ៌នាអំពីផលប៉ះពាល់នៃជម្លោះថាជាការរំខានរយៈពេលខ្លី៕