ចិនប្តេជ្ញាការពារក្រុមហ៊ុនអាជីវកម្ម និងរិះគន់ទណ្ឌកម្មអាមេរិកលើអ៉ីរ៉ង់ (Video inside)
11-05-2026 16:57
(ប៉េកាំង)៖ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លេីក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងប្រទេសចិនចំនួន ៣ ដែលទីក្រុងវ៉ាស៉ីនតោនចោទថាបានជួយដល់ប្រតិបត្តិការយោធារបស់អ៉ីរ៉ង់ ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «យើងតែងតែតម្រូវឱ្យសហគ្រាសចិនធ្វើអាជីវកម្មស្របតាមច្បាប់ និងបទប្បញ្ញត្តិ ហើយនឹងការពារយ៉ាងរឹងមាំនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន»។
លោកបន្ថែមថា «អាទិភាពសំខាន់គឺទប់ស្កាត់រាល់មធ្យោបាយដែលអាចនាំឱ្យកើតឡើងវិញនូវការប្រយុទ្ធគ្នា ជាជាងការប្រើសង្រ្គាមដើម្បីភ្ជាប់ និងលាបពណ៌ប្រទេសដទៃ»៕





